ព័ត៌មានជាតិ
អ្នកជំនាញ៖ កម្ពុជាគួរសិក្សាពីទីផ្សារអារ៉ាប់រួមបន្ថែម ដើម្បីពង្រីកការនាំចេញ កាត់បន្ថយផលប៉ះពាល់ការធ្លាក់ចុះទៅទីផ្សារអាមេរិក
ស្ថិតក្នុងបរិបទនៃស្ថានភាពសកល តំបន់ និងកម្ពុជាហាកមានភាពមិនប្រាកដប្រជាខ្ពស់ ដែលបង្ករឡើងដោយបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច និង បញ្ហាការតំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូលណាល់ ត្រាំ លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ជុំវិញទំនាក់ទំនងទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលកំណើនពាណិជ្ជកម្មប្រមាណ ៥% នៅក្នុងឆ្នាំ២០២៤ នេះ គឺជាកំណើនមួយដែលនៅតិចតូចនៅឡើយ បើធៀបទៅ និងទំហំពាណិជ្ជកម្មកម្ពុជា ជាបណ្តាប្រទេសផ្សេងៗ ដូច្នេះកម្ពុជាគួរសិក្សាពីតម្រូវការទីផ្សារអារ៉ាប់រួមបន្ថែមដើម្បីជំរុញការនាំចេញ។

ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា អារ៉ាប់ជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងខ្លា ដែលប្រជាជន និងរាជរដ្ឋាភិបាលរបស់ប្រទេសនេះបានរួមគ្នាជំរុញសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។ ជាពិសេសរាជរដ្ឋាភិបាលអារ៉ាប់បានផ្តល់ទាំងសេវាកម្មសង្គម និងសេដ្ឋកិច្ចដល់ពលរដ្ឋរបស់គេបានយ៉ាងល្អក្រៅតែពីការចំណាយសាធារណៈ។
មួយវិញទៀត អារ៉ាប់រួម ក៏ត្រូវបានហៅថាជាទីក្រុងឋានសួគ៌របស់ពិភពលោក ដូច្នេះនៅប្រទេសមួយចំនួនដែលមានទំនាក់ទំនងជាមួយអារ៉ាប់រួម ក៏ជាផ្នែកមួយសំខាន់សម្រាប់ការរួមចំណែកសេដ្ឋកិច្ច សង្គមដូចគ្នាដែរ។
ដោយឡែកសម្រាប់កម្ពុជា ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប់រួមជាយូមកហើយដែរ តែអ្វីដែលកម្ពុជាគួរចាប់អារម្មណ៍គឺទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺនៅពុំសូវមានធំដំអ្វីទេ។ ជាក់ស្តែងនៅក្នុងកំណើនរង្វង់ប្រមាណជា ៦០-៧០ ទៅដល់ ៨០-៩០ លានដុល្លារជាងនេះ ប្រសិនបើប្រៀបធៀបតួលេខកាលពីឆ្នាំមុនៗ មានកំណើនប្រមាណ ៥% វាជាកំណើនតិចតួចប៉ុណ្ណោះសម្រាប់ពាណិជ្ជកម្មប្រទេសទាំងពីរ។
លោកបណ្ឌិត បានលើកឡើងថា «សម្រាប់តួលេខនេះ ប្រសិនបើយើងធៀបទៅនិងទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងអាស៊ាន និងតំបន់អាស៊ីមួយចំនួន យើងសង្កេតឃើញថា ទំនាក់ទំនងកម្ពុជាជាមួយអារ៉ាប់រួមនៅមានទំហំតិចតួចនៅឡើយ ជាពិសេស កន្លងមកទំនិញផ្សេងៗនាំពីកម្ពុជាទៅនៅមានលក្ខណៈតិចតួចនៅឡើយ»។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បានចូលជាធរមានតាំងពីដើមខែមករា ឆ្នាំ២០២៤។ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម កម្ពុជាទទួលបានការអនុគ្រោះពន្ធគយទៅលើមុខទំនិញក្នងវិស័យសំខាន់ៗ ចំនួន៣ ត្រូវបានអនុញ្ញតនាំចេញក្រោមអត្រាពន្ធគយ ០ភាគរយ រួមមាន មុខទំនិញកសិកម្ម មុខទំនិញឧស្សាហកម្ម និងមុខទំនិញកែច្នៃ ដែលត្រូវបាននាំចេញទីផ្សារអារ៉ាប់រួម ជាមួយអត្រាពន្ធគយ ០%។
លោកបណ្ឌិតយល់ឃើញថា សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែដោយយោងទៅតាមសក្ដានុពលនៃប្រទេសអារ៉ាប់រួម ទំនាក់ទំនងល្អរវាងកម្ពុជា និងអារ៉ាប់រួម កម្ពុជានៅតែមានសក្តានុពលក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ មួយវិញទៀត កម្ពុជាក៏គួរតែសិក្សាឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ថាតើកម្ពុជានៅមានអ្វីដែលអាចនាំទៅលក់នៅប្រទេសអារ៉ាប់បាន ជាពិសេសទៅលើប្រភេទកសិផល ដូចជា ស្រូវ ចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ស្វាយចន្ទី ក៏ដូចជាត្រី សាច់មួយចំនួនទៀត ដែលសុទ្ធសឹងតែជាតម្រូវការសម្រាប់ពលរដ្ឋនៅក្នុងប្រទេសអារ៉ាប់រួម។
«ទៀតសោត ខាងផ្នែកឧស្សាហកម្ម កម្ពុជាក៏គួរស្វែងយល់ ថាតើយើងមានផលិតផលអ្វីជាតម្រូវការនៅខាងអារ៉ាប់រួម ដែលកម្ពុជាយើងមានដូចជា សំបកកង់រថយន្ត ក៏ដូចជាសម្ភារៈជាច្រើនទៀត ដែលកម្ពុជាគប្បីផលិតសម្រាប់ស្តង់ដារអារ៉ាប់ និងទាមទារឱ្យមានការសិក្សាអំពីទីផ្សារនៅទីនោះឱ្យបានប្រាកដប្រជាផងដែរ»។ លោកបណ្ឌិត បន្ថែមបែបនេះ។
លើសពីនេះទៀត កម្ពុជាក៏ត្រូវគិតគូរពីទំនាក់ទំនងក្នុងការនាំភ្ញៀវទេសចរអារ៉ាប់រួមមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដែលកម្ពុជាក៏ជាប្រទេសគោលដៅទេសចរណ៍មួយដ៏សំខាន់។ កត្តាទាំងអស់នេះហើយ ដែលជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ខណៈពេលកម្ពុជាក៏កំពុងតែនៅមានភាពពុំច្បាស់លាស់ជាមួយទីផ្សារធំៗដូចជាទីផ្សារនៅអឺរ៉ុប ដែលនឹងអាចមានការប្រែប្រួល ក៏ដូចជាទីផ្សារនៅអាមេរិកដែលពាក់ព័ន្ធនិងការដាក់សម្ពាធពន្ធខ្ពស់សម្រាប់កម្ពុជា ដូច្នេះប្រសិនបើស្ថានភាពនេះមានការប្រែប្រួល ឬក៏ថមថយ នោះកម្ពុជាយើងក៏អាចមានទីផ្សារថ្មីបន្ថែមទៀតដែលអាចជំនួស ឬក៏បំពេញបន្ថែមនូវទីផ្សារដែលយើងជួបការលំបាកជាដើម។

លោក បណ្ឌិត បានអះអាងថា «នេះជាសុទ្ធសឹងតែជាអ្វីដែលកម្ពុជាត្រូវធ្វើការដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីទាក់ទាញការវិនិយោគ ជាពិសេសការវិនិយោគនៅខាងអារ៉ាប់ ថាតើគេមានតម្រូវការអ្វីខ្លះដែលអាចធ្វើការវិនិយោគនៅកម្ពុជាបាន។ ប៉ុន្តែប្រសិនបើធ្វើការសិក្សាហើយកំណើនតម្រូវការនៅតែមានជួបការលំបាក ដូច្នេះយើងគ្រាន់តែចាត់ទុកថាជាចំណែកទីផ្សាររួមផ្សំសម្រាប់ជំរុញការនាំចេញរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត»។
យោងតាមស្ថិតិ និងព័ត៌មានពាណិជ្ជកម្មកម្ពុជា អេមីរ៉ាត អារ៉ាប់រួម ចេញដោយក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាទំហំពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅក្នុងឆ្នាំ២០២៤ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៩១,១៤ លានដុល្លារ កើនឡើងប្រមាណ ៥%។ ក្នុងនោះ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ទីផ្សារអារ៉ាប់រួមក្នុងរង្វង់ទឹកប្រាក់ ២៣,៣៦ លានដុល្លារ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២២ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ