ព័ត៌មានជាតិ
ពលរដ្ឋជាង១០០គ្រួសារ ក្នុងសង្កាត់ព្រៃអង្គុញ ទទួលបានអំណោយពីអភិបាលក្រុងបាវិត និងសប្បុរសជននានា
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បាននាំយកអំណោយសប្បុរសជននានាចែកជួនដល់ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានផ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់នាំខេត្ត និងសប្បុរសជនដែលបានផ្តល់ជាសំភារៈ និងថវិកាជួនដល់លោកយាយលោកតា និងប្រជាពលរដ្ឋនាថ្ងៃនេះ គឺបានមកពីសប្បុរសជននានា និងលោកផ្ទាល់។ ថ្វីត្បិតអំណោយដែលនាំយកមកចែកជួននាពេលនេះវាមិនគ្រប់គ្រាន់តាមតម្រូវត្រូវការពិតមែនតែវាអាចជួយដោះស្រាយបានមួយគ្រាផងដែរ។
លោក លឹម សៀងហេង បានថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួម ឧបត្ថម្ភ ជា សម្ភារៈ និងថវិកា តាមរយៈលោក ដើម្បីចែកជួនដល់ប្រជាបលរដ្ឋចាស់ជរាដែលមានជីវភាបខ្វះខាតនៅក្នុងក្រុងបាវិត។ បន្ថែមពីនេះ លោកបានអំពាវនាវ ដល់លោកយាយលោកតាទាំងអស់ត្រូវថែសុខភាពឱ្យបានល្អព្រោះរដូវនេះជារដូវវស្សាហើយនៅពេលមានភ្លៀងផ្គររន្ទះត្រូវ បិទ ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និង វត្ថុដែលងាយបង្កគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ។

សម្រាប់អំណោយដែលយកមកចែកជួនទាំង១០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវមួយយួរ និងថវិកា ៥0 000រៀលផងដែរ៕
ដោយ៖ ភក្តី




-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន