Connect with us

ព័ត៌មានជាតិ

៥ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើងជាង ១៦០ លើក បង្កឱ្យមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ កើនឡើងជាងឆ្នាំមុន

បានផុស

នៅ

នៅក្នុង​រយៈពេល​ ៥ ​ខែ ​ឆ្នាំ ​២០២៥​ នេះ ​ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ជាង​ ១៦០​ លើក​ បង្ក​ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ជិត​ ៣០​ នាក់ ប៉ះពាល់​ផ្ទះ​ជាង​ ៥ ៥០០​ ខ្នង ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ​បើ​ធៀប​ទៅនឹង​រយៈពេល​ ៥​ ខែ​ ដូចគ្នា​ ឆ្នាំ​ ២០២៤​ ឃើញថា ​មានការ​កើន​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ៦​ មិថុនា​ នេះ​ថា ​រយៈពេល​ ៥​ ខែ​ ឆ្នាំ ​២០២៥​ នេះ​ ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ ១៦១​ លើក ​បណ្តាលឱ្យ​រលំ​ផ្ទះ​ និង​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន ​៣៦១ ​ខ្នង របើក​ដំបូល​ និង​ខូចខាត​មធ្យម​ផ្ទះ​ចំនួន​ ៥ ២២៥ ​ខ្នង សាលារៀន​ ៣៥ ​កន្លែង រលំ​តូប​ផ្សារ ​១៩ ​តូប អគារ​រដ្ឋបាល ​១៥ ​កន្លែង ស្លាប់​មនុស្ស ​៥​ នាក់ ​និង​របួស​ ២៣ នាក់។

លោក​បាន​បន្ត​ថា ចំណោម​អ្នកស្លាប់ ​៥​ នាក់ ​ក្នុងនោះ​មាន​ ១ ​នាក់​ នៅ​ខេត្ត​កំពង់ស្ពឺ ព្រៃវែង ​១​ នាក់ បាត់ដំបង​ ១​ នាក់ សៀមរាប ​១ ​នាក់ ​និង​ខេត្ត​កំពត​ ១​ នាក់។

លោក​បាន​បន្តទៀតថា តួលេខ​នេះ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ ៥ ​ខែ ​ដូចគ្នា​ ឆ្នាំ​ ២០២៤​ កន្លងទៅ ឃើញថា​ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ ៥ ខែ ឆ្នាំ ២០២៤ ​ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន ១៣៨ លើក បណ្តាលឱ្យ​ផ្ទះ​រលំ​ខូចខាត​ធ្ងន់ធ្ងរ ២៩០ ខ្នង របើក​ដំបូល និង​ខូចខាត​មធ្យម ២ ២៥៥ ខ្នង របើក​ដំបូល​សាលារៀន ២៧ ខ្នង របើក​តូប​ផ្សារ ៦ តូប អគារ​រដ្ឋបាល ៨ កន្លែង ស្លាប់​មនុស្ស ៣ នាក់ និង​របួស ១៧ នាក់។

យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​ ៦ ខែ​មិថុនា នេះ​បាន​ឱ្យ​ដឹង​ថា ដោយសារ​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ជាមួយ​សម្ពាធ​ទាប​ដែល​គ្របដណ្ដប់​លើ​ឈូង​សមុទ្រ​ថៃ អាង​ទន្លេ​មេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ​បានធ្វើឱ្យ​តំបន់​មួយ​ចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​ចាប់ពី​ ២៥​ ដល់​ ៣៥ ភាគរយ ​ចាប់ពី​ថ្ងៃទី​ ៦​ ដល់​ថ្ងៃទី ​៨ ខែមិថុនា ឆ្នាំ ២០២៥ ខណៈ​សីតុណ្ហភាព​មាន​ចន្លោះ​ពី ២៤ ទៅ ៣៧ អង្សា​សេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ វិនាទី មុន

៥ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើងជាង ១៦០ លើក បង្កឱ្យមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ កើនឡើងជាងឆ្នាំមុន

KPT+២១ នាទីutes មុន

តំណែងកូនៗទាំង ៥ នាក់របស់សេដ្ឋីលំដាប់ទី ២ ថៃ ក្រោយទើបបានមរតកពីឪពុកថ្មីៗ

ជីវិតកម្សាន្ដ២២ នាទីutes មុន

នាយ ឆាង តស៊ូលើគ្រែពេទ្យប្រហែល ១ឆ្នាំ នៅតែមិនរួចរស់ជីវិត ខណៈគ្រួសារក៏ទីទាល់ខ្វះខាតថវិកាធ្វើបុណ្យ

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដក​ថៃចេញពីអង្គការសហប្រជាជាតិក្រោយ​ពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ

ព័ត៌មានជាតិ៥២ នាទីutes មុន

ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបាទឹកប្រាក់ជិត ១៣០លានដុល្លារ ក្នុងរយៈពេល៤ខែឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម