ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវពលរដ្ឋលើកទឹកចិត្តកងទ័ព និងជឿជាក់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ
ឯកឧត្ដម ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយលើកទឹកចិត្តកងទ័ព និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ។

ការអំពាវនាវនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយលើកទឹកចិត្តកងទ័ព និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ ស្រលាញ់ទឹកដីរបស់ប្រទេសយើង គឺត្រូវតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គ្រប់កាលៈទេសៈ និងគាំទ្រលើចំណាត់ការទាំងបីរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលក្នុងរួមមាន ៖ ការទូត ច្បាប់ និងយោធា។

សម្រាប់ស្បៀង សម្ភារៈ និងថវិកា ជូនកងទ័ព និងគ្រួសារកងទ័ព ដែលបានមកពីការចូលរួមចំណែកពីគ្រប់ទិសទីរួមមាន ៖ ថវិកាចំនួន ១៨០ ០០០ ដុល្លារ និងគ្រឿងឧបភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនទៀតផងដែរ។

គួរជម្រាបថា ស.ស.យ.ក បានធ្វើចលនាស្ម័គ្រចិត្តចូលរួមរៃអង្គាសថវិកា និងសម្ភារៈជូនដល់វីរកងទ័ពដែលបង្ហាញពីការគាំទ្រដល់វីរយុទ្ធជនកំពុងឈរជើងការពារជាតិនៅខ្សែបន្ទាត់ព្រំដែន។ គំនិតផ្ដួចផ្ដើមនេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ មិនថា ព្រះសង្ឃ សាសនិកឥស្លាម គ្រឹះស្ថានឧត្ដមសិក្សា វិស័យឯកជន កីឡាករ កីឡាការិនី ជាពិសេសកីឡាករប៉ារ៉ាឡាំពិក សិល្បករ សិល្បការិនី សិស្ស និស្សិត ឬ មហាជនទូទៅនានា ទេ គឺបានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅក្នុងនាមជាខ្មែរ ដោយបង្ហាញពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់ដ៏ធំធេងរបស់ប្រជាជនខ្មែរ៕
អត្ថបទ ៖ ជុន កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


