ជីវិតកម្សាន្ដ
សំណុំរឿងក្ដីក្ដាំ Kim Soo Hyun ឈានដល់រឹបអូសទ្រព្យមេធំរបស់វិទ្យាស្ថាន Garo Sero
យោងតាម Money Today បានរាយការណ៍កាលពីថ្ងៃទី១១ ខែមិថុនា តុលាការក្រុងសេអ៊ូលកណ្តាល នៃប្រទេសកូរ៉េខាងត្បូង បានចេញបម្រាមបណ្តោះអាសន្នលើប៉ុស្តិ៍ YouTube របស់ Garo Sero Institute ពីការតាមដាន និងបៀតបៀនលើតារាសម្ដែង Kim Soo Hyun ។

លើសពីនេះ តុលាការក៏បានអនុម័តលើសំណើររឹបអូសជាបណ្តោះអាសន្ន នូវអាផាតមិនប្រណីតចំនួនពីររបស់លោក Kim Se Ui អាយុ ៤៨ ឆ្នាំ ដែលជាប្រធាន Channel YouTube Garo Sero Institute ។
អចលនទ្រព្យដែលចោទសួរគឺផ្ទះល្វែងទំហំ ១២០.២ ម៉ែត្រការ៉េនៅ Seocho-gu និងផ្ទះល្វែងទំហំ ២០៨.៦៥ ម៉ែត្រការ៉េនៅ Apgujeong, Gangnam-gu, ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ តម្លៃសរុបនៃប្លុកអចលនទ្រព្យទាំងពីរត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១.៣ពាន់លានវ៉ុន ។ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Kim Soo Hyun – Gold Medalist គឺជាម្ចាស់បំណុលនៅក្នុងករណីរឹបអូសទ្រព្យសម្បត្តិនេះ។
អ្នកជំនាញផ្នែកច្បាប់ Roh Jong Eon បានពន្យល់ថា នេះមានន័យថា តុលាការបានរកឃើញបណ្តឹងដែលភាគី Kim Soo Hyun បញ្ចុះបញ្ចូលគ្រប់គ្រាន់ហើយ។ ពួកគេបានបង្ហាញឲ្យឃើញថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះការបរិហារកេរ្តិ៍ និងបានរៀបរាប់លម្អិតអំពីការខូចខាតដែលប៉ាន់ស្មានដល់ក្រុមហ៊ុន។
ទោះជាយ៉ាងណាក៏ដោយ ប្រភពពីមនុស្សជិតស្និទ្ធកត់សម្គាល់ថា ផ្ទះល្វែងទាំងពីរត្រូវបានប្រើប្រាស់ជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ដែលធ្វើឲ្យក្រុមហ៊ុនពិបាកក្នុងការយកមកវិញនូវចំនួនពេញលេញ បើទោះបីជាឈ្នះបណ្តឹងមួយនេះក៏ដោយ។
ជម្លោះរវាង Channel YouTube Garo Sero Institute ដែលជាគ្រួសាររបស់តារាសម្ដែង Kim Sae Ron និង Kim Soo Hyun បានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំនេះ។ ប៉ុស្តិ៍ YouTube Garo Sero បានចោទប្រកាន់តារាប្រុស ថា មានទំនាក់ទំនងមិនសមរម្យជាមួយ Kim Sae Ron នៅពេលនាងនៅជាអនីតិជន។
ភ្លាមៗ Kim Soo Hyun បានបដិសេធចំពោះការលើកឡើងនេះ ហើយបានបញ្ជាក់ថាអ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងរបស់ពួកគេនៅរដូវក្ដៅឆ្នាំ ២០១៩ បន្ទាប់ពី Kim Sae Ron ពេញវ័យ។ រឿងអាស្រូវនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់តួឯកកូរ៉េ។ ហើយតារាសម្តែងប្រុស ក៏ត្រូវបានសាធារណៈជនធ្វើពហិការ ហើយម៉ាកនានាបានកាត់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម ដែលបណ្តាលឲ្យខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។
ដូច្នេះហើយទើបធ្វើឲ្យតួឯកប្រុសក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Channel Youtube របស់ Garo Sero និងគ្រួសារ Kim Sae Ron ដើម្បីទាមទារសំណងចំនួន ១២ ពាន់លានវ៉ុន ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រីរឿង «តំណាលតែងតាំងទេវតា» ជាប់ក្នុងបញ្ចីហាមឃាត់ ក្រោយបំពានច្បាប់ និងបោកប្រាស់ការសិក្សា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


