Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ និយាយថា «ការសម្លាប់ Khamenei អាចបញ្ចប់ជម្លោះ»

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយជាសាធារណៈថា ការធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei «អាចបញ្ចប់ជម្លោះ» រវាងប្រជាជាតិទាំងពីរ ជាជាងធ្វើ​ឲ្យវាកាន់តែ​កើន​កម្ដៅ។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស​ជាមួយ ABC News កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា លោក ណេតាន់យ៉ាហ៊ូ បាន​លើក​ឡើង​ថា ប្រតិបត្តិការ​​បន្សាប​ការ​គំរាមកំហែង​របស់​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ គឺ​ជា​រឿង​ត្រឹមត្រូវ ហើយ​គាត់​​បាន​ចាត់ទុក​លោក Khamenei ថា​ជា « (Adolf) Hilter សម័យ​ថ្មី»។​

បើ​យោង​តាម​របាយការណ៍​​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានបដិសេធផែនការរបស់អ៊ីស្រាអែល ក្នុងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយប្រាប់ថា កុំធ្វើរឿងបែបនេះឲ្យសោះ បើមិនដូច្នោះទេនឹងមានរឿងធំជាក់ជាមិនខានឡើយ។ យ៉ាង​ណា​មិញ លោក បេនចាមីន បាន​ច្រានចោល​គំនិត​នេះ ហើយ​​ប្រាប់​ថា «​វា​មិន​ធ្វើ​ឲ្យ​ជម្លោះ​កើន​ឡើង​ទេ វា​នឹង​បញ្ចប់​ជម្លោះ​»។

មេដឹកនាំ​អ៊ីស្រាអែល បាន​បន្ថែម​ថា «”សង្រ្គាមជារៀងរហូត” គឺជាអ្វីដែលអ៊ីរ៉ង់ចង់បាន ហើយពួកគេកំពុងនាំយើងទៅកាន់គែមនៃសង្រ្គាមនុយក្លេអ៊ែរ។ តាមពិតទៅ អ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺការទប់ស្កាត់ការឈ្លានពាននេះ ហើយយើងអាចធ្វើដូច្នេះបានដោយ​ប្រឆាំង​នឹង​កម្លាំងនៃអំពើអាក្រក់»។

នៅ​ថ្ងៃ​ដដែល​នោះ​នៅ​ក្នុង​បទ​សម្ភាស​ដាច់​ដោយ​ឡែក​មួយ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ក៏​បាន​​អះអាង​​ដែរ​ថា ប្រទេសរបស់លោកគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។ លោក Herzog បាន​និយាយ​ថា «យើងត្រូវកម្ចាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រោះយើងមើលឃើញថា ដំណើរការចរចាគឺគ្មានប្រយោជន៍ទេ ពួកគេ និយាយកុហក ទាំងជាមួយយើង ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត»៕

លោក Ayatollah Ali Khamenei (រូបថត៖ WANA)

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ៦ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម