ព័ត៌មានអន្ដរជាតិ
ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ដែលវាយអ៊ីរ៉ង់
ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ បានរួមគ្នាថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារលើអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។

ក្នុងសេចក្តីថ្លែងការណ៍រួមនោះ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអេហ្ស៊ីប ហ្ស៊កដានី ប៉ាគីស្ថាន បារ៉ែន ព្រុយណេ តួកគី ឆាដ អាល់ហ្សេរី កូម័រ អារ៉ាប់រួម ជីប៊ូទី អារ៉ាប៊ីសាអូឌីត ស៊ូដង់ សូម៉ាលី អ៊ីរ៉ាក់ អូម៉ង់ កាតា គុយវ៉ែត លីប៊ី និងម៉ូរីតានី បានបង្ហាញក្តីបារម្ភជាពន់ពេក ជុំវិញគ្រោះថ្នាក់ក្នុងតំបន់ដោយសារការរីករាលដាលនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់។
តាមសេចក្តីថ្លែងការណ៍ខាងលើ រដ្ឋមន្ត្រីទាំងអស់បានអះអាងពីភាពចាំបាច់ក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋ និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដោយជំរុញឲ្យភាគីទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី។ រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្កើតមជ្ឈិមបូព៌ាដោយគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀតផងដែរ ហើយជំរុញឲ្យប្រទេសនានា យល់ព្រមលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍នេះបានចេញស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ឈានដល់ថ្ងៃទី៥ ដោយការបាញ់ដាក់គ្នាបានសម្លាប់មនុស្សទាំងសងខាង។ តួលេខគិតត្រឹមថ្ងៃអង្គារ អ៊ីស្រាអែល ស្លាប់មនុស្ស២៤នាក់ ចំណែកអ៊ីរ៉ង់ ស្លាប់២២៤នាក់ ក្នុងនោះរួមមានទាំងមេទ័ពនិងមន្ត្រីកំពូល ក៏ដូចជាអ្នកវិទ្យាសាស្រ្តល្បីៗផងដែរ។
អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។
ជុំវិញប្រតិបត្តិការនេះ ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog បានបញ្ជាក់ក្នុងបទសម្ភាសជាមួយ Sky News ថា ប្រទេសរបស់លោកគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានចេញមុខអះអាងសាជាថ្មីថា សាធារណរដ្ឋឥស្លាមរបស់លោក គ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ្វីនោះទេ ក្រៅតែពីគោលបំណងសម្រាប់បម្រើជាថាមពលស៊ីវិលប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមមេដឹកនាំ G7 គាំទ្រអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ ចាត់ទុកជា«ការការពារខ្លួន»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


