Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ដដែល ដោយបន្តមើលពីផលប៉ះពាល់ពន្ធ

បានផុស

នៅ

គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) នៃ ធនាគារកណ្ដាលសហព័ន្ធអាមេរិក ​បានរក្សាអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនឱ្យនៅដដែល ដោយ​មិនមាន​ការផ្លាស់ប្ដូរណាមួយ​ទេ​ ក្រោយកិច្ចប្រជុំកាលពីថ្ងៃពុធ ​ខណៈរង់ចាំមើល​ព័ត៌មានបន្ថែមអំពី​ផលប៉ះពាល់នៃពន្ធគយ និងការរំខាន​ធំៗផ្សេងទៀត​សម្រាប់សេដ្ឋកិច្ចអាមេរិក​នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន AP។

ប្រធានធនាគារកណ្ដាលសហព័ន្ធអាមេរិក លោក Jerome Powell
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍នេះមានន័យថា អត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលអាមេរិក នឹង​បន្តត្រឹមអត្រាចន្លោះពី ៤,២៥-៤,៥ ភាគរយ ​ដែលជាអត្រាកំណត់រាប់តាំងពីខែធ្នូ ឆ្នាំមុន។ យ៉ាងណាមិញ ធនាគារលើកឡើងថា នៅតែមាន​លទ្ធភាពដែលខ្លួននឹងកាត់បន្ថយ ២ ដង​ទៀត​ មុនបំណាច់ឆ្នាំ ២០២៥។​

គួរបញ្ជាក់ថា ធនាគារ​កណ្តាល​អាមេរិក​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ ៣ ​ដង​កាល​ពី​​ឆ្នាំ​មុន ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វី​ឡើយ ​ចាប់​តាំង​ពី​ពេល​នោះ​មក។ អតិផរណាបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីខែមករា។

​យ៉ាងណាមិញ​ ក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃពុធ ​ប្រធានធនាគារកណ្ដាល លោក Jerome Powell បានព្រមានជាថ្មីថា គោលនយោបាយពន្ធគយរបស់ប្រធានាធិបតី​ ដូណាល់ ត្រាំ អាច​បញ្រ្ចាសការធ្លាក់ចុះនៃអតិផរណា ​និងបង្កើនតម្លៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ទោះបីជាធនាគារកណ្ដាលជឿថា អតិផរណាខាងមុខមាន​លក្ខណៈជាបណ្ដោះអាសន្នក្ដី ប៉ុន្តែខ្លួនត្រូវការព័ត៌មាន​បន្ថែម ដើម្បីសម្រេចចិត្តណាមួយ​លើ​គោលនយោបាយអត្រាការប្រាក់របស់ខ្លួន។ ​

លោក Powell បាននិយាយយ៉ាងដូច្នេះថា៖ «ពន្ធគយទំនងជានឹងបង្កើនតម្លៃ ហើយដាក់បន្ទុកលើសកម្មភាព​សេដ្ឋកិច្ច។ យើងដឹងថាវានឹង​កើតឡើង ប៉ុន្តែមិនដឹងថា ផលប៉ះពាល់នឹងមានកម្រិតណានោះទេ»

ជាធម្មតា ការផ្លាស់ប្តូរអត្រាការប្រាក់របស់​ធនាគារកណ្ដាល ប៉ះពាល់ដល់ការចំណាយលើការខ្ចីប្រាក់ជាច្រើនមុខ ​ដូចជា កម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត ប័ណ្ណឥណទាន និងប្រាក់កម្ចីអាជីវកម្ម ជាដើម​។

ប្រតិកម្មទៅនឹង​ការសម្រេចចិត្តរបស់លោក ត្រាំ ដែលទទូចថាអតិរផណាបច្ចុប្បន្នទាប បាន​បន្តទាម​ទារ​ជាថ្មី ​ឱ្យ​ធនាគារកណ្ដាល​កាត់បន្ថយអត្រាការប្រាក់ ហើយបាន​រិះគន់ធ្ងន់ៗទៅលើលោក Powell។ លោក ត្រាំ ហៅលោក Powell កាលពីថ្ងៃពុធ ថា «ល្ងង់» និងបាទចោទប្រកាន់ថា ការណ៍ដែលធនាគារកណ្ដាលមិនកាត់បន្ថយអត្រាការប្រាក់ គឺជារឿងនយោបាយ។ ​

សម្រាប់សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់អាមេរិក (CPI) បានកើនឡើង ២,៤ ភាគរយ ឆ្នាំលើឆ្នាំ កាលពីខែឧសភា ដោយ​កើនឡើងពី ២,៣ ភាគរយ នៅខែមេសា។ ​នេះបើយោងតាមការិយាល័យ​ស្ថិតិការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​៨រូប​ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រោយ​ធ្លាយសារសំឡេង​ ផែថងថាន ប្រឈម​រឿង​​សំខាន់៣ លំបាករើ​ខ្លួនរួច​​​​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

Sokha Hotels

ព័ត៌មានពេញនិយម