ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអាមេរិកកាត់អត្រាការប្រាក់ ០,២៥ ភាគរយ ជុំវិញកង្វល់សេដ្ឋកិច្ច
ធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) បានកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទុ កាលពីថ្ងៃពុធ ដែលនេះជាការកាត់បន្ថយលើកដំបូងរាបត់ាំងពីចុងឆ្នាំមុន ដោយលើកឡើងពីកង្វល់អវិជ្ជមានក្នុងវិស័យការងារ ដែលជាសញ្ញាមិនល្អសម្រាប់សេដ្ឋកិច្ច។

ការកាត់បន្ថយ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ មានន័យថា អត្រាការប្រាក់គោលរបស់ Fed បច្ចុប្បន្ន ត្រូវបានទម្លាក់មកត្រឹម ៤,០-៤,២៥ ភាគរយ។
ប្រធាន Fed លោក Jerome Powell បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធថា ស្ថាប័នឯករាជ្យរបស់លោកបានសម្រេចចិត្តត្រូវ ដែលរងចាំមើលពេលវេលាសិន ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើសេដ្ឋកិច្ចអាមេរិក។
កន្លងមក លោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតឱ្យ Fed ទម្លាក់អត្រាការប្រាក់ចុះ ខណៈសេតវិមានរិះគន់លោក Powell ថាមានភាពយឺតយ៉ាវក្នុងការសម្រេចចិត្តកាត់អត្រាការប្រាក់បន្ថែម។
ទេសាភិបាល Fed លោក Stephen Miran ដែលទើបបានតែងតាំងថ្មីៗនេះ មិនយល់ស្របនឹងមតិភាគច្រើនដែលសម្រេចចិត្តកាត់អត្រាការប្រាក់ត្រឹម ០,២៥ ភាគរយ ដោយលោកចង់ឱ្យមានការកាត់បន្ថយរហូតដល់ ០,៥០ ភាគរយ។ លោក Miran ជាទីប្រឹក្សាសេតវិមានរបស់លោក ត្រាំ ដែលត្រូវបានតែងតាំងនៅក្រុមប្រឹក្សាភិបាល Fed កាលពីដើមសប្ដាហ៍។

ពាក់ព័ន្ធនឹងការសម្រេចចិត្តចុងក្រោយនេះ Fed បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «កំណើននៃការងារបានថយចុះ» ខណៈអត្រាគ្មានការងារធ្វើបានកើនឡើង ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតទាប។ យ៉ាងណាមិញ Fed មិនបានហៅទីផ្សារការងារនៅអាមេរិក ថាមាន «ភាពរឹងមាំ» ទៀតនោះទេ។
គេមើលឃើញថា ការចុះខ្សោយនៃទីផ្សារការងារនៅខែសីហា រួមចំណែកដល់ការកាត់ ០,២៥ ភាគរយ។ ក្នុងខែសីហា ការងារថ្មីប្រមាណ ២២ ០០០ ត្រូវបានបន្ថែមទៅក្នុងសេដ្ឋកិច្ច ខណៈអត្រាអត់ការងារធ្វើវិញ បានកើនឡើងពី ៤,២ ភាគរយ ដល់ ៤,៣ ភាគរយ។
ជាមួយគ្នានោះ Fed ទំនងនឹងកាត់អត្រាការប្រាក់ ២ ដងទៀតនៅឆ្នាំនេះ ប៉ុន្តែ Powell បាននិយាយថា Fed នៅតែបន្តឃ្លាំមើលពីហានិភ័យនៃអតិផរណា ដែលអាចកើនឡើង។
ការព្យាករសេដ្ឋកិច្ចថ្មីរបស់ Fed បានបង្ហាញថា អតិផរណាអាចកើនឡើងប្រហែល ៣ ភាគរយ នៅឆ្នាំនេះ ដោយលើសកម្រិតគោលដៅ ២ ភាគរយ របស់ Fed ប៉ុន្តែមិនមានការប្រែប្រួលពីការព្យាករពីខែមិថុនានោះទេ។ ការព្យាករសម្រាប់អត្រាអត់ការងារធ្វើវិញ ក៏មិនផ្លាស់ប្តូរដែរ នៅត្រឹម ៤,៥ ភាគរយ ខណៈសេដ្ឋកិច្ចរំពឹងកើនដល់ ១,៦ ភាគរយ ធៀបនឹងការព្យាករចាស់ ១,៤ ភាគរយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


