ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាដែលភាគច្រើនចេញពីយោធាថៃ នឹងប្តឹងទម្លាក់នាយករដ្ឋមន្ត្រី ផែថងថាន
គណៈកម្មាធិការក្រមសីលធម៌នយោបាយព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលហើយបច្ចុប្បន្នគ្រប់គ្រងដោយអំណាចយោធាស្រាប់នោះ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការអភិរក្ស និងគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដើម្បីដកលោកស្រី នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ចេញពីអំណាច។

ការព្រមានដាក់ញត្តិប្តឹងនេះដោយចោទថា លោកស្រីបានប្រព្រឹត្តខុសលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងការសន្ទនាជាង១៧នាទីនោះ លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន និង ប្រមុខព្រឹទ្ធសភាកម្ពុជា បានជជែកគ្នាជុំវិញការបើកច្រកព្រំដែនប្រទេសទាំងពីរឡើងវិញ។
ដោយនៅក្នុងកាសន្ទនានោះ សម្តេច ហ៊ុន សែន បានប្រាប់ទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ឲ្យភាគីថៃជាអ្នកបើកមុន ព្រោះភាគីថៃជាអ្នកបិទមុន ហើយភាគីកម្ពុជាចាំតែអនុវត្តតាមប៉ុណ្ណោះ។ នៅក្នុងសារនោះទៀតសោត លោកស្រី ផែថងថាន សុំអង្វរសម្តេចតេជោ ឲ្យបើកម៉ោងដំណាលគ្នាដូចសព្វដង ប៉ុន្តែសម្តេចតេជោ បានសង្កតធ្ងន់ឲ្យភាគីថៃជាអ្នកអនុវត្តមុន ព្រោះថៃជាអ្នកបិទជាឯកតោភាគី ដោយមិនបានជួនដំណឹងដល់កម្ពុជាជាមុនឡើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


