Connect with us

ព័ត៌មានជាតិ

លោកគ្រូ-អ្នកគ្រូ និងសិស្ស នៅសាលាបឋមសិក្សា វត្ត ស្រុកស្នួល ស្នើសុំអគារសិក្សាថ្មី ១ ខ្នង ក្រោយអគារមុនមានសភាពចាស់ទ្រុឌទ្រោម

បានផុស

នៅ

លោក​គ្រូ អ្នក​គ្រូ ព្រម​ទាំង​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា វត្ត នៅ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្នើ​សុំ​អគារ​សិក្សា​ចំនួន ១ ​ខ្នង ៤ ​បន្ទប់ ក្រោយ​ពេល​ដែល​សាលា​បឋម​សិក្សា​ចាស់ មាន​សភាព​ចាស់ទ្រុឌ​ទ្រោម​ខ្លាំង​ មិន​អាច​បន្ត​ការ​​បង្រៀន​សិស្ស​បន្ត​ទៀត​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ ទិត រឿង នាយក​សាលា​បឋម​សិក្សា វត្ត បាន​ឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា ​វត្ត ត្រូវបាន​បង្កើត​ឡើងតាំងពីឆ្នាំ១៩៥៧ មក​ម្លេះ កសាង​ឡើង​ដោយ​សហគមន៍ និង​មាន​អគារ​សិក្សា ១ខ្នង ៣ បន្ទប់ កសាង​ឡើង​នៅឆ្នាំ១៩៨៣ រហូត​មក​ដល់​ពេល​នេះ​អគារ​សិក្សា​នេះ​មាន​សភាព​ទ្រុឌទ្រោម​អស់​ជញ្ជាំង ដំបូល​ពុក​​ក្បឿង សសរ​ក៏​ទ្រេត មិន​អាច​បន្ត​ការ​បង្រៀន​សិស្ស​បន្ត​ទៀត​បាន​ទេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​​ដល់​​សិស្ស និង​លោកគ្រូ អ្នកគ្រូ។

លោក​ថា​សាលា​បឋមសិក្សា វត្ត នេះ ស្ថិត​នៅ​ឃុំស្វាយ​ជ្រះ ស្រុក​​ស្នួល ខេត្ត​ក្រចេះ សព្វថ្ងៃ មាន​អគារ​កំពុង​បម្រើ​ដល់​ការសិក្សា​ចំនួន ១ខ្នង មាន ៦ បន្ទប់​ និង​អគារ ១ខ្នងទៀត ត្រូវ​បាន​បោះបង់ចោល ព្រោះ​មានស​ភាព​ចាស់​ទ្រុឌ​ទ្រោម និង​ខ្លាច​គ្រោះថ្នាក់។ លោក​នាយក​សាលា បាន​បន្តថា លោក​បានធ្វើ​ពាក្យស្នើសុំទៅក្រសួង ក៏ដូចជា​មន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត ច្រើន​ដង​មក​ហើយ​ប៉ុន្តែគ្មានលទ្ធផល។ ជុំ​វិញ​បញ្ហា​នេះ​ លោក​​ក៏បាន​ទាក់ទងដាក់​ពាក្យ​ស្នើ​សុំ​អង្គការ​សប្បុបរស​ធម៌ ជប៉ុន​ក៏​នៅ​តែ​មិន​បាន។

លោក​នាយក​សាលា ក៏​បាន​បន្ត​ថា «​គោលបំណង​របស់​លោក គឺចង់​បាន​អគារ​សិក្សាថ្មី នៅទីតាំងចាស់​ ខណៈ​ដែល​បច្ចុប្បន្ន អគារ​សិក្សា​កំពុង​បង្រៀន​នៅ​ក្នុង​បរិវេណវត្ត និង​ដើម្បី​រៀបចំ​បរិស្ថាន សួន ជាដើម ស្រប​តាម​កម្មវិធីសិក្សា​ដើម្បីការ​អភិវឌ្ឍន៍»។

សាលាបឋមសិក្សា វត្ត មាន​អគារសិក្សា ១ខ្នង ៦បន្ទប់ កំពុងដំណើរការបង្រៀនសិស្ស ដែលស្ថិត​នៅ​ក្នុង​បរិវេណវត្ត និង​បានផ្លាស់ប្តូរទៅរៀន​នៅ​ទីនោះ​ក្នុងឆ្នាំ២០០០ ដែល​កសាង​ដោយ​សហគមន៍ភូមិវត្ត សំបួរ​តាសោម និង​សហគមន៍ ​ភូមិ​ថ្នល់ ។ កាល​នោះ​សិស្សទាំងអស់ គឺ​មករៀននៅសាលាបឋមសិស្សា វត្ត ដោយសារ សាលា មាន ៦ បន្ទាប់ ស្មើនឹង ៦ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ ថ្នាក់ទី ៦ ហើយ​សាលានៅតាមភូមិផ្សេងៗទៀត មិន​ទាន់​មាន​ដល់ ៦ថ្នាក់ នៅ​ឡើយ​ទេ​មានត្រឹមថ្នាក់ទី ៣ ឬ ទី៤ ប៉ុណ្ណោះ។ សព្វថ្ងៃសាលា​កំពុង​ប្រឈម​នឹង​បញ្ហា អគារ​ដែលកសាងឡើងតាំងពីឆ្នាំ១៩៨៣ មាន​សភាពទ្រុឌទ្រោម ប្រើ​ប្រាស់​លែងកើត។

លោក​បាន​ឱ្យដឹង​​បន្ថែមថា កាល​ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅក្នុង​វេទិកា​សាធារណៈ លោក​ក៏​បាន​ស្នើសុំទៅ​គណៈអធិបតី នៅ​អគារសិក្សា ១ខ្នង មាន ៤បន្ទប់​ ហើយ​ត្រូវ​បាន​​អង្គវេទិកា​ឆ្លើយតប​វិញថា នឹង​ចាំ​ដោះ​ស្រាយ។ លោកគ្រូ បញ្ជាក់ថា សាលាបឋមសិក្សា វត្ត មានគ្រូបង្រៀន សរុប ៧ នាក់ ក្នុងនោះ គ្រូកិច្ចសន្យា ១នាក់ កាល​ពីឆ្នាំ២០២៤ សិស្ស​សរុប​មានចំនួន ១៥២នាក់ ប៉ុន្តែ​នៅឆ្នាំសិក្សា២០២៥ នេះ ថយ​ចុះមកនៅត្រឹមតែ ១៤៨​នាក់។

ចំពោះបញ្ហាខ្វះអគាសិក្សាខាងលើនេះ លោកគ្រូ ទិត រឿន ក៏​បានបញ្ជាក់បន្ថែមថា កន្លងមក លោកធ្លាប់​បានជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ផងដែរ ដោយ​ប្រធានការិយាល័យ​ស្រុកសន្យាថា នឹង​ដោះ​ស្រាយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គឺ​នៅពុំទាន់​ឃើញ​សមិទ្ធផល​លេចចេញ​ជា​រូបរាង្គនៅឡើយទេ។

ជាមួយគ្នានោះដែរ លោក ឡាយ ប៉ូរា ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា កន្លង​មក​មន្ទីរ​ធ្លាប់​បាន​សម្របសម្រួល​ក្នុងកិច្ចការ​នេះ​រួមមក​ហើយ ដោយ​ខាង​មន្ទីរមាន​ថវិកា​ប្រមាណជា ២ លានរៀល ដើម្បី​ផ្ដល់​ជូន​ទៅ​​ខាង​​សាលាបឋមសិក្សា វត្ត ដើម្បី​ចូលរួម​ចំណែក​ក្នុងការសាងសងអគារសិក្សាថ្មី និង​បានផ្ដល់​ជាគំនិត​ក្នុង​ការ​ធ្វើបុណ្យ​ផ្កា​សាមគ្គី ដើម្បី​ប្រមូល​ថវិកា​កសាង​សាលា ប៉ុន្តែ​ខាងសាលា និងសហគមន៍​បែរជា​ស្ងប់ស្ងាត់​ទៅ​វិញ។ លោក បានបញ្ជាក់​យ៉ាងខ្លីថា «បច្ចុប្បន្នការងារ​រដ្ឋបាល​នៅថ្នា​ក់ស្រុក មន្ទីរបានប្រគល់ ផ្ទេរ​តួនាទីភារកិច្ច​ឱ្យទៅ​ការិយាល័យ​​អប់រំស្រុក ជា​អ្នក​សម្រេច​ និងដោះស្រាយ»៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

លោកគ្រូ-អ្នកគ្រូ និងសិស្ស នៅសាលាបឋមសិក្សា វត្ត ស្រុកស្នួល ស្នើសុំអគារសិក្សាថ្មី ១ ខ្នង ក្រោយអគារមុនមានសភាពចាស់ទ្រុឌទ្រោម

ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរ ៦ ខេត្ត ដុតបំផ្លាញគ្រឿងញៀនជាង ៣០ គីឡូ ដើម្បីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ខាងមុខ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ផែថងថាន​ ​​ត្រៀម​ប្តូរ​រដ្ឋមន្ត្រី​​ការពារ​ជាតិ​ ក្នុងការរុះរើ​គណៈរដ្ឋមន្ត្រីថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងគ្រប់អង្គភាពចំណុះ ពង្រឹងការងារសន្តិសុខសង្គម និងព្រំដែន

ជីវិតកម្សាន្ដ២៥ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍ ទិដ្ឋភាពក្រោយឆាករបស់ ទេព បូព្រឹក្ស ក្នុងពេលប្តូរឈុដ៏ខ្លី សម្រាប់បទ «ទេវរាជ»

Sokha Hotels

ព័ត៌មានពេញនិយម