Connect with us

ព័ត៌មានអន្ដរជាតិ

Han Lay សម្រក់ទឹកភ្នែក បារម្ភសុវត្ថិភាពក្រុមគ្រួសារនៅ មីយ៉ាន់ម៉ា

បានផុស

នៅ

កាលពីយប់មិញនេះ Miss Grand មីយ៉ាន់ម៉ា នាង​ Han Lay បានសម្រក់ទឹកភ្នែកជាថ្មីម្តងទៀត នៅពេលនាងឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការបង្ក្រាបប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។

នៅពេលត្រូវបានសួរសំណួរ ថាតើស្ថានភាពនៅផ្ទះក្នុងប្រទេសមីយ៉ាន់ម៉ា ពេលនេះយ៉ាងដូចម្តេច? នាងបានឆ្លើយតបថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីពួកគេ។ ប៉ុន្តែនៅពេលដែលអាចទាក់ទងពួកគេ ពេលនេះខ្ញុំដឹងថា អ្នកផ្ទះក្នុងទីក្រុង Mandalay នៅតែមានសុវត្ថិភាព”។

កាលពីពេលថ្មីៗនេះ នាង Han Lay បាននិយាយថា នាងបន្តស្នាក់នៅក្នុងប្រទេសថៃរយៈពេល២ខែទៀត ហើយរង់ចាំមើលសភាពការណ៍នៅមីយ៉ាន់ម៉ា។ ពេលណាដែលនាងមានសុវត្ថិភាពគ្រប់គ្រាន់ នាងនឹងវិលទៅមាតុភូមិវិញ។

ក្នុងកម្មវិធីជជែកកម្សាន្តផ្សាយផ្ទាល់ជាមួយពិធីករ Nawat Itsaragrisil ដែលជាប្រធាន Miss Grand International, នាង Han Lay បានលើកឡើងថា រូបនាងមិនសំងំសុខតែឯងហើយឱបដៃឈរមើលប្រជាជននាងស្លាប់រាល់ថ្ងៃបានទេ។ ពេលសមស្របណាមួយ នាងនឹងវិលត្រឡប់ទៅវិញជាក់ជាពុំខាន។

នាង​ Han Lay បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងហ៊ាននិយាយលើឆាកកម្មវិធីប្រឡងបវរកញ្ញា Miss Grand International ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ានិងសុំជំនួយបរទេស។

នាងត្រូវបានគេដកស្រង់សម្តីថា “នៅពេលដែលខ្ញុំកំពុងឈរនៅលើឆាកនេះ មានមនុស្សជាង១០០នាក់បានស្លាប់។ ខ្ញុំសោកសៅណាស់ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនទាំងនេះ។ ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញតវ៉ាតាមដងផ្លូវដើម្បីប្រយុទ្ធទាមទារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំក៏ចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ។ សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិរបស់អ្នក យ៉ាងបន្ទាន់បំផុតនាពេលនេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Facebook

ចុចអាន៖ អាណិត! Miss Grand មីយ៉ាន់ម៉ា មកប្រឡងនៅថៃ មានលុយត្រឹម២០០ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម