ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការ ប្រជុំដោះស្រាយផលប៉ះពាល់គម្រោងស្ថាបនាផ្លូវជាតិលេខ ៧០បេ ពីទន្លេបិទដល់ពាមរក៏
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៧០ បេ។

នៅទីស្ដីការក្រសួង លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការងារបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៧០ បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ល្វាឯម-ពាមរក៏) ដោយមានការចូលរួមពីសំណាក់មន្ដ្រីបច្ចេកទេសគម្រោង និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារពិភាក្សាបច្ចេកទេសជារួម និងប្រមូលធាតុចូលពីផលប៉ះពាល់លើគម្រោងស្ថាបនាផ្លូវជាតិលេខ ៧០ បេ មុនអាចឈានទៅដល់ការបើកការដ្ឋានសាងសង់នៅពេលខាងមុខ។
គម្រោងស្ថាបនាផ្លូវជាតិលេខ ៧០ បេ ចាប់ពីទន្លេបិទ រហូតដល់ស្រុកពាមរក៍ ដែលមានប្រវែង ១៣៩ គីឡូម៉ែត្រ បើតាមប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងប្រើប្រាស់ថវិកាក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


