Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្រាប់ BRICS ថា ជនស៊ីវិលជាង ៦ ០០០​នាក់ស្លាប់​និង​របួសក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រើប្រាស់កិច្ចប្រជុំកំពូល BRICS នៅក្នុងប្រទេសប្រេស៊ីល ដើម្បីចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានបណ្តាល​ឲ្យ​ជនស៊ីវិលអ៊ីរ៉ង់ជាង ៦ ០០០​នាក់ស្លាប់ ឬរងរបួស នៅក្នុងការវាយប្រហារតាមអាកាសនាពេលថ្មីៗ ដោយចាត់ទុក​សកម្មភាព​នេះ​ថាជាការបំពានច្បាប់អន្តរជាតិ។

លោក Abbas Araghchi (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅឯកិច្ច​ប្រជុំ Brics កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​៦​ខែ​កក្កដា​ លោក Araghchi បានពណ៌នាអំពីការវាយប្រហារថាជា«ការវាយប្រហារដ៏សាហាវ» ចំពោះផ្នែកការទូត ដែលបង្ក​ជា​វិបត្តិ​មនុស្សធម៌ដ៏ធំ​ ដោយ​បានបំផ្លាញផ្ទះសម្បែង កន្លែងនុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ លោកបានទទូចថា ការវាយប្រហារបានរំលោភលើសន្ធិសញ្ញាមិនរីកសាយភាយ​នុយក្លេអ៊ែរ និងសេចក្ដី​សម្រេច​​លេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបន្ថែមថា អ៊ីរ៉ង់នឹងមិននៅស្ងៀមឡើយ។

លោក Araghci បាន​សង្កត់​ធ្ងន់​ថា ទាំង​អ៊ីស្រាអែល​ និង​អាមេរិក​មិនមានមូលដ្ឋានផ្លូវច្បាប់ ដើម្បីវាយប្រហារកម្មវិធីនុយក្លេអ៊ែរស៊ីវិល ដោយ​គ្រាន់​តែ​ការសង្ស័យនៃការផលិតអាវុធនោះទេ។

ក្រុម​មេ​ដឹក​នាំ​ BRICS បាន​បង្ហាញ​ពីការ​គាំទ្រ​ចំពោះ​អ៊ីរ៉ង់ ដោយ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថា «ពួក​យើងថ្កោលទោសការវាយប្រហារដោយយោធា ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០២៥។ ពួក​យើងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងនុយក្លេអ៊ែរដោយសន្តិវិធី»។

បន្ថែម​ពី​នេះ ប្លុក​ទាំង​​១១​​ប្រទេស​នេះ បាន​​បន្ថែម​​ថា ​ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ៕

កិច្ច​ប្រជុំ​ BRICS ២០២៥ (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម