Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ច្បារអំពៅទី២ ចុះរុះរើរោងស្នាក់នៅសង់បែបអនាធិបតេយ្យលើដីច្រាំងទន្លេ

បានផុស

នៅ

នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដានេះ អាជ្ញាធរសង្កាត់ច្បារអំពៅទី២ បានចុះទៅរុះរើរោងអនាធិបតេយ្យចំនួន៤ ដែលកំពុងសាងសង់លើដីច្រាំងទន្លេរបស់រដ្ឋជាកន្លែងហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ខែកក្កដានេះ លោកបានដឹកនាំកម្លាំងចម្រុះចុះរុះរើរោងអនាធិបតេយ្យចំនួន៤ដែលកំពុងសាងសង់ស្នាក់នៅដោយខុសច្បាប់លើដីហាមឃាត់ស្ថិតនៅដំបន់ច្រាំងទន្លេក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកចៅសង្កាត់បានបន្តថា ចំពោះក្រុមដើរសង់រោងស្នាក់នៅដោយខុសច្បាប់នេះ បើសិនជាមិនទប់ស្កាត់ទាន់ពេលទេនោះ គឺធ្វើឲ្យអ្នកដ៏ទៃមកចាប់ដីសង់រោងរស់នៅខុសច្បាប់រួចទាមទារប្រាក់សំណងពីរដ្ឋ ហើយបើមិនឲ្យគឺពួកគេច្បាស់ជាឡាំប៉ាជាពុំខាន។ ក្នុងសកម្មភាពខាងលើនេះ ប្រជាពលរដ្ឋសាទរចំពោះអាជ្ញាធរដែលបានទប់ស្កាត់ទាន់ពេល ព្រោះជនទាំងនេះដើរចាប់ដីទំនេៗមិនដឹងជារបស់រដ្ឋឬឯកជនឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម