Connect with us

ព័ត៌មានអន្ដរជាតិ

​​​អាជ្ញាធរ​ខេត្តនគរ​រាជសីមាថៃ ​ចាប់​បង្ខំ​​បុគ្គលិក​រដ្ឋ​២០០​នាក់​​ធ្វើតេស្ត​រក​សារធាតុញៀន​

បានផុស

នៅ

អាជ្ញាធរ​នៃ​ខេត្ត​​នគររាជសីមា (Nakhon Ratchasima) ប្រទេស​ថៃ​​បានតម្រូវ​ឲ្យ​បុគ្គលិក​​​ភ្នាក់ងារ​រដ្ឋ​​ប្រមាណ​​​​២០០​នាក់​ក្នុង​ខេត្ត​ធ្វើតេស្ដរកឃើញសារធាតុញៀន ​ដែល​ជា​វិធានការ​មួយ​​រឹតបន្តឹង​​​​​ការ​គ្រប់គ្រង​គ្រឿងញៀន​​​ដែលរីករាល​ដាល​កាន់តែ​ខ្លាំង​ ក្រោយ​ពី​​ការ​ធ្វើតេស្ត​​ចៃដន្យ​មួយរកឃើញ​ថា ​សារ​ធាតុញៀន​បាន​រីក​រាលដាល​ទៅដល់​សូម្បី​ព្រះសង្ឃ​ និង​អាជ្ញាធរមូលដ្ឋាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមសេចក្តីរាយការណ៍​របស់​ Bangkok Post បុគ្គលិកប្រមាណ២០០នាក់​ ត្រូវ​បាន​តម្រូ​វឲ្យ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​​​នៅសាលាខេត្តកាលពីថ្ងៃអង្គារ ប៉ុន្តែ​​មិន​មាន​លទ្ធផល​ភ្លាមៗ​ត្រូវបង្ហាញ​នោះទេ​។ ការ​ធ្វើតេស្ត​នេះ​ទៀត​សោត គឹ​បន្ទាប់​​ពី​រក​ឃើញ​ថា​​​បុគ្គលិក​​​ ១៦៧នាក់​ ដែល​​រួមទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គ បានធ្វើតេស្តវិជ្ជមាន ក្នុងអំឡុងពេលធ្វើតេស្តចៃដន្យកាលពីខែមុននៅក្នុងស្រុកទាំង៣២នៃខេត្ត​នេះ​។

អភិបាលខេត្ត ​លោក Chaiwat Chuenkosum ត្រូវបាន​​ស្រង់សម្តី​បញ្ជាក់​ថា លោក​បាន​បញ្ជាឱ្យពិនិត្យទឹកនោមកាលពីថ្ងៃអង្គារសម្រាប់បុគ្គលិករដ្ឋាភិបាល​អចិន្ត្រៃយ៍ និងបណ្តោះអាសន្ន និង​បុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋដែលមានមូលដ្ឋាននៅសាលាខេត្ត។ ​ការ​ធ្វើតេស្ត​​លើ​ មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិករដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវបានរៀប​ចំឡើង​ភ្លាម​ៗ​ដោយមិន​​ឲ្យ​មាន​ការ​ដឹង​​ជាមុន​នោះទេ​​។

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធនាការ ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។ នេះ​បើ​តាមសេចក្តីរាយការណ៍​។

កាលពីខែមុន អាជ្ញាធរ​ក្នុងខេត្តនេះ បាន​ធ្វើតេស្ត​មនុស្សសរុបចំនួន ៣៤០២២ នាក់​ដោយចៃដន្យ ដើម្បី​ស្វែង​រក​សារធាតុញៀនខុសច្បាប់នៅទូទាំង ៣២ ស្រុក ដោយ​ក្នុង​នោះ​មាន​ មន្ត្រីរាជការ និងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស និងសាធារណជន។

​ក្នុងចំណោម​ពួក​គេ ​មនុស្ស​​សរុបចំនួន ១៦៧នាក់ ធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត២នាក់ មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម