Connect with us

ព័ត៌មានជាតិ

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

បានផុស

នៅ

ស្ពាន​អាកាស សម្តេច​ធិបតី ហ៊ុន ម៉ាណែត ត្រង់​ចំណុច​ប្រសព្វ​រវាង​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្លូវជាតិ​លេខ ២ ស្ថិតនៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ ស្អែក​នេះ​តទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ដោយ​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា ស្ពាន​អាកាស សម្តេច​ធិបតី ហ៊ុន ម៉ាណែត ត្រង់​ចំណុច​ប្រសព្វ​រវាង​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្លូវជាតិ​លេខ ២ ស្ថិតនៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ត្រូវ​បាន​ស្ថាបនា​ជា​ស្ពាន​ភ្លោះ​ទ្វេ​ទិស និង​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ក្រុមហ៊ុន OCIC ជា​អ្នក​ទទួល​ការ​សាងសង់។

បច្ចុប្បន្ន ការ​សាងសង់​ស្ពាន​អាកាស សម្តេច​ធិបតី ហ៊ុន ម៉ាណែត សម្រេច​បាន​លទ្ធផល​ដូចតទៅ ៖ ស្ពាន​អាកាស​ទី ១ សម្រេច​បាន​ការ​សាងសង់ ១០០% ហើយ​ស្ពាន​អាកាស​ទី ២ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ នា​ដើមខែ​សីហា ឆ្នាំ ២០២៥។ ចំពោះ​មុខ ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ចរាចរ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ សំដៅ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​ឱ្យ​បាន​ជា​អតិបរមា​នោះ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​ផ្តល់​គោលការណ៍​សម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ឱ្យ​ប្រើប្រាស់​ជា បណ្តោះ​អាសន្ន​នូវ​ស្ពាន​អាកាស សម្តេច​ធិបតី ហ៊ុន ម៉ាណែត ដូច​ខាង​ក្រោម ៖ ស្ពាន​អាកាស​ទី ១-មាន​ទិសដៅ​ចរាចរ​តាម​បណ្ដោយ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ តទៅ។ ស្ពាន​អាកាស​ទី ២- មាន​ទិសដៅ​ចរាចរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ឆ្ពោះ​មក មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន ចូល​មក​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០២៥ តទៅ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម