Connect with us

ព័ត៌មានអន្ដរជាតិ

​​​សេវាកម្ម​ម៉ាស្សា​ថោកនៅ​ថៃ កំពុង​​​រង​ការ​វាយប្រហារ​​អំពី​​កង្វះអនាម័យ​និង​ប្រភពឆ្លងរោគ​

បានផុស

នៅ

​​សេវាកម្ម​ម៉ាស្សា​របស់​ប្រទេសថៃ​ ដែល​គេតែង​តែ​ល្បី​សម្រាប់​ការ​ទាក់​ទាញ​​ទេសចរ​នោះ ​​​​កំពុង​រងការវាយ​​ប្រហារ​​ បន្ទាប់​ពី​ការស្លាប់​ជន​បរទេស​​​ជាបន្តបន្ទាប់​ ក្រោយ​​ការ​ទទួល​​សេវាកម្ម​ម៉ាស្សា​​​ដែលមានតម្លៃ​ថោក​នេះ​នៅតាមតំបន់​ទេសចរណ៍​ល្បី​ៗ​​។

សេវាកម្ម​ម៉ាស្សា​នៅ​ក្នុងខេត្តភូកេត​ប្រទេសថៃ​​ ដែលរងការ​វាយប្រហារ​​​ថា ជា​ប្រភព​ឆ្លងរោគ​។ Phuket.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Thai Examiner បានរាយការណ៍ថា វេជ្ជបណ្ឌិតអាមេរិកម្នាក់បានចេញការព្រមានយ៉ាងខ្លាំងដល់អ្នកដំណើរ បន្ទាប់ពីឧប្បត្តិហេតុគួរឱ្យភ្ញាក់ផ្អើលមួយដែលអ្នកទេសចរម្នាក់បានឆ្លងមេរោគស្បែកយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីទទួលបានការម៉ាស្សាបែបថៃក្នុងតម្លៃទាប។

ការ​ចេញ​កា​រព្រមាន​នេះ​ កើត​ឡើង​​​​ក្រោយ​បុរស​​​ជន​ជាតិអូស្រ្តាលីម្នាក់​វ័យ ៤៣ឆ្នាំ បានដេកស្លាប់​ក្នុងបន្ទប់ម៉ាស្សា​ដែលខ្លួន​បាន​ចំណាយ​ប្រាក់​ជា​ង​១២​ដុល្លារ​ សម្រាប់​ការ​ម៉ាស្សា​រយៈពេល​១ម៉ោង ​កាល​ពីដើម​សប្តាហ៍នេះ។

​ការ​ដកស្រង់​ផ្សាយ​បន្ត​របស់​សារ​ព័ត៌មាន វៀតណាម VN Express ​បាន​ឲ្យ​ដឹងថា ការម៉ាស្សាដែលមានតំលៃថោកនៅក្នុងប្រទេសថៃកំពុងបង្កភាពចម្រូងចម្រាស ខណៈដែលចំនួនអ្នកទេសចរកំពុងកើនឡើងរាយការណ៍ពីបញ្ហាសុខភាព ដែល​បង្កើនការព្រួយបារម្ភអំពីស្តង់ដារអនាម័យ និងសុវត្ថិភាពនៃសេវាកម្មទាំងនេះ។

ប៉ូលិសបង្រ្កាប​​ហាងម៉ាស្សា​ដែលគ្មានអាជ្ញាបណ្ណ​ក្នុងពេលកន្លងមក។ Thaiger

​​​ពេលនេះព័ត៌មាន​នៃ​ការស្លាប់ និង​ហានិភ័យសុខភាព​​ដោយសារ​ការឆ្លង​រោគ​​ពី​​ការ​ទទួលសេវាកម្មម៉ាស្សាកំពុង​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយតាមបណ្តាញ​សង្គម។ សារ​ព័ត៌មាន​វៀតណាម ផ្សាយថា​ វេជ្ជបណ្ឌិត Joe Whittington គ្រូពេទ្យបន្ទប់សង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងវីដេអូ TikTok ដ៏ពេញនិយមមួយដែលត្រូវបានបង្ហោះដោយស្ត្រីម្នាក់។

វីដេអូ​នោះ បង្ហាញពីជើងរបស់មិត្តប្រុសរបស់នាងមានស្នាមក្រហម ខ្ទុះពេញខ្លួន បន្ទាប់ពីម៉ាស្សា ៥ដុល្លារដែលធ្វើឡើងដោយស្ត្រីចំណាស់ម្នាក់នៅទីតាំង​ហាងម៉ាស្សា​នៅ​ផ្លូវ​តូច​​ក្នុងប្រទេសថៃ។ តាមការ​ផ្សព្វផ្សាយ​នោះ ដំបូង បទពិសោធន៍ហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកបន្ទាប់ បុរសនោះបានក្រោកពីដំណេក ឃើញជើងរបស់គាត់រលាក និងគ្របដណ្តប់ដោយដំបៅឈឺចាប់។ ការ​ផុស​វីដេអូនោះ​បាន​ទាក់​ទាញ​អ្នក​ចូលមើលជាង​៣៦ម៉ឺន​ដងពេលចេញផ្សាយ​នៅ​ថ្ងៃទី​១២ខែ​កក្កដានេះ​។

នារីថៃ​​រងចាំ​ហៅភ្ញៀវ​ចូលម៉ាស្សានៅខេត្តភូកេត។ Blue Beach

​នៅ​ដើម​សប្តាហ៍នេះ បុរសជនជាតិអូស្ត្រាលីអាយុ ៤៣​ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងនៅលើ​កោះ​សាមុយ​​​​ស្ថិតនៅ​​​ភាគខាងត្បូង​ប្រទេសថៃ ក្រោយ​ទទួលសេវាកម្មម៉ាស្សា។ ការ​ស្លាប់​របស់​បុរស​នោះ ត្រូវ​បាន​សារ​ព័ត៌មានថៃរាយការណ៍ថា បាន​កើត​ឡើង​ក្រោយពី​ការ​ដេក​លង់​លក់​ក្នុងបន្ទប់​ម៉ាស្សា ហើយ បុគ្គលិក​ម៉ាស្សា បាន​ដឹង​ពី​​ការ​ដេកស្រមុកប៉ុន្មានដងនៅម៉ោង​៤​ទៀប​ភ្លឺ ហើយ នៅ​ពេលព្រឹក​ក៏​ប្រទះឃើញបាត់បង់ជីវិត។

​​ជនជាតិ​អូស្ត្រាលី​ដែ​ល​ទទួលសេវាកម្ម​ម៉ាស្សាបាត់​បង់​ជីវិតនោះ ត្រូវបានគេ​រាងការណ៍ថា ឈ្មោះ Christopher បានទៅលេងប្រទេសថៃជាមួយភរិយា ប៉ុន្តែបានដើរតែម្នាក់ឯងពីកន្លែងស្នាក់នៅក្បែរនោះ ទៅកាន់ហាងម៉ាស្សា។

ការ​ទទួ​លសេវាកម្ម​ម៉ាស្សា​រួច​បាត់​បង់​ជីវិត​នោះ​ក៏ធ្លាប់​កើត​មាន​​លើ​បុរស​ជនជាតិសិង្ហបុរីអាយុ ៥២ឆ្នាំម្នាក់កាល​ពីចុងឆ្នាំ​២០២៤ ដែល​បាន​ទៅកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសថៃនៅ​ខេត្ត​ភូកេត​ ភាគខាងត្បូង​ថៃ​ដែរ​។​

តាមសេចក្តី​រាយការណ៍ របស់​ Bangkok Post ដោយ​ស្រង់​សម្តី​ប៉ូលិស​ក្នុង​តំបន់ កាលពីពេលនោះ​ បុរស​នោះ​បាន​ម៉ាស្សា​ខ្លួន​ដោយ​ប្រើ​ប្រេង​រយៈពេល ៤៥នាទី ប៉ុន្តែ​បាន​ថប់​ដកដង្ហើម​ភ្លាមៗ​​ក្នុងអំឡុង​ពេលម៉ាស្សា៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

វិវាទនៅរោងចក្រ ឡឺក្រោន ស៊ូ ត្រូវបានដោះស្រាយបញ្ចប់ដោយគ្រប់ភាគីសប្បាយចិត្ត និងស្រុះស្រួលគ្នា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​សេវាកម្ម​ម៉ាស្សា​ថោកនៅ​ថៃ កំពុង​​​រង​ការ​វាយប្រហារ​​អំពី​​កង្វះអនាម័យ​និង​ប្រភពឆ្លងរោគ​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកឃួង ស្រេង ៖ ការបម្រើសេវាសាធារណៈជូនពលរដ្ឋ  លោកមិនចង់ឭថា ធ្វើឯកសារ ខុសនេះខុសនោះធ្វើមិនចេះត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថានគរុកោសល្យបាត់ដំបង​ ចុះ MoU ជាមួយវិទ្យាល័យចំនួន ៣ ពង្រឹងសមត្ថភាពគ្រូបង្រៀន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទឹកជំនន់ធ្ងន់ធ្ងរកំពុងវាយប្រហារខេត្តភាគខាងជើងប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទីបំផុតដឹងមូលហេតុធ្លាក់យន្តហោះ Air india ដែលសម្លាប់មនុស្ស ២៦០នាក់ហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយករដ្ឋមន្រ្តី ណែនាំឱ្យទូងស្គរ ទះប៉ោត ដើម្បីអបអរទីតាំងចំនួន៣របស់កម្ពុជាត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ១០ ម៉ោង មុន

គម្រោងផ្លូវបេតុង​ប្រវែង​ ១៥០០ម៉ែត្រ សមិទ្ធផលប្រវត្តិសាស្ត្រ​ថ្មី​លេីដីកោះ​រងាវតាមដងទន្លេមេគង្គ​លើ​​ក្នុង​ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម