Connect with us

ព័ត៌មានជាតិ

​ប្រតិបត្តិការផែ​ស្វយ័ត​ភ្នំពេញកើនឡើងតិចក្នុងឆមាសទី១ឆ្នាំនេះ

បានផុស

នៅ

​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បានរាយការណ៍អំពីកំណើននៃប្រតិបត្តិការនៃទំនិញ និងអ្នកដំណើរឆ្លងកាត់ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានកំណើនតិចបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ផ្ញើរទៅ CSX កាលពីសប្តាហ៍មុន ​PPAP ​បានរាយកណ៍អំពី បរិមាណទំនិញ​-ប្រេងឥន្ធនៈឆ្លងកាត់ផែ​​ក្នុងឆមាសទី១​​ឆ្នាំនេះមានចំនួន ៤៥៨ ៥៩៥ តោនថយចុះ០,៩៩% ​ ខណៈបរិមាណកុងតឺនរ័ឆ្លងកាត់មានចំនួន ៥២ ០៨៧ ធីអ៊ីយូ កើនឡើងជិត១៧%; បរិមាណនាវាសរុបមានចំនួន ២៩៥គ្រឿងថយចុះ ៧៤,៦១%; បរិមាននាវាដឹកអ្នកដំណើរចូលមានចំនួន ៩គ្រឿង កើនជិត៨០% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ៣៩១នាក់ កើនជិត៣០៧%។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ប្រាប់​កម្ពុជាថ្មីកន្លងមកនេះថា​​ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ  ការ​ដឹក​ជញ្ជូន​លើ​គ្រប់​មធ្យោបាយមានសភាព​ដូច​មុន​បន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​ទោះ​ក្នុង​កម្រិត​ទាប ក៏​ជា​រឿង​ល្អ​ផង​ដែរ​នៅ​ក្នុង​ដំណាក់កាល​នេះ។

​ជាមួយគ្នានេះដែរ របាយការណ៍​មិន​បាន​ធ្វើ​សវនកម្ម ដែល PPAP ផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​ខែមុនឱ្យ​ដឹង​ថា ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២៥ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​សរុប​បានជាង១៧,៥២លានដុល្លារ កើន​​ ២២ ភាគរយ​ធៀប​ទៅ​រយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ដែលមានទឹក្រាក់១៤,៤លានដុល្លារ។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ជាមួយនឹងកំណើនដ៏ខ្ពស់​នេះ គឺ​បាន​មក​ពី​ការ​រួម​ចំណែក​យ៉ាង​ច្រើន​ពី​ចំណូល​ពី​ប្រតិបត្តិការ​ផែ (Port Operation) ដែល​មាន​ចំនួន១៤,៣៦លានដុល្លារ កើន​ឡើង ២៣ភាគរយ​ពី​ចំនួន ១១,៦៨ លានដុល្លារ កាល​ពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។​ ចំណូល​ពី​អាជ្ញាធរ​ផែ (Port Authority) មាន​ចំនួនជាង ២,​៥៨ លានដុល្លារ កើនឡើង២៣ភាគរយ ពី​ចំនួនជាង ២​ លានដុល្លារ និងចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other Services) មាន​ចំនួន ៥៧៤ ៣៤៨ ដុល្លារ ថយ ១០ ភាគរយ ពី​ចំនួន ៦៣៧ ៣៦៨ ដុល្លារ ​។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុប​ជាង៤១​លានដុល្លារ កើនឡើងជាង ២០%ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្ម​របស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម