KPT+
៤ ចំណុច សុទ្ធតែជាការគិតខុសទាំងស្រុងអំពីការរួមភេទ
និយាយដល់រឿងលើគ្រែ ច្បាស់ជាម្នាក់ៗគិតថាជារឿងខ្មាសអៀន មិនហ៊ានបើកចំហនោះទេ ហេតុនេះអ្នកខ្លះក៏ស្រពិចស្រពិលទៅតាមនោះដែរ។ មិនត្រឹមតែមិនច្បាស់នោះទេ គ្នាយើងមួយចំនួនយល់ខុសតែម្តងចំពោះចំណុចមួយចំនួនអំពីការរួមភេទ ហើយថ្ងៃនេះយើងនឹងលើកយកទស្សនៈយល់ខុសទាំងនោះមកបកស្រាយឲ្យអស់ចម្ងល់។
១- រួមភេទពេលមករដូវអត់មានកូន
ចំពោះគ្នាយើងដែលគិតថា ការរួមភេទអំឡុងពេលមករដូវ មិនអាចមានកូន ខុសហើយ។ ការរួមភេទអំឡុងមានរដូវ គ្មានសុវត្ថិភាពនោះទេ អាចឲ្យភាគីខាងស្រីមានកូន ពិសេសឆ្លងរោគទៀត ដូច្នេះកុំអីល្អជាង។
២- ពាក់ស្រោម២ជាន់ទើបមានសុវត្ថិភាព

ពាក់ស្រោម១ជាន់អាចការពារបាន ដល់ពាក់២ជាន់រឹតតែមានសុវត្ថិភាពទៀត នេះក៏ជាការគិតខុសដែរ។ ជាទូទៅគេផលិតស្រោមឲ្យពាក់តែ១ជាន់ទេទើបមានសុវត្ថិភាព កាលណាពាក់ដល់ទៅ២ជាន់ធ្វើឲ្យរឹតតឹងខ្លាំង កកិតអាចរហែកធ្លាយទឹកកាមចេញមកក្រៅគ្រោះថ្នាក់ដដែល និងឆ្លងកាមរោគផ្សេងៗជាដើម។
៣- ក្រមុំ ឬមិនក្រមុំ អាចសម្គាល់តាមរយៈការរួមភេទលើកដំបូង

យើងធ្លាប់ឮថា គេអាចសម្គាល់ស្រីៗនៅក្រមុំព្រហ្មចារី ឬអត់ តាមរយៈការរួមភេទលើកដំបូង បើមានធ្លាក់ទឹករម្អិលលាយឈាមតិចៗនោះច្បាស់ជានៅក្រមុំហើយ។ ការវិច្ឆ័យបែបនេះខុសស្រឡះ ព្រោះសន្ទះព្រហ្មចារីយរបស់ស្រីៗមានរូបរាង និងទម្រង់ជាច្រើនហើយស្តើងខ្លាំងណាស់ ប្រៀបបាននឹងក្រដាសរ៉ាមបារី អាចធ្លាយបានគ្រប់ពេលវេលា តាមរយៈសកម្មភាពកីឡា ហាត់ប្រាណ ឬធ្វើការធ្ងន់ៗ។
៤- លឹង្គធំហើយវែងទើបរួមភេទដល់ចំណុចកំពូល
មិនពិតទាល់តែសោះ! ការប្រយុទ្ធមួយដែលអាចឈានដល់ចំណុចកំពូលបានមានកត្តារួមផ្សំច្រើនណាស់ មិនមែនមកពីអាវុធខាងប្រុសធំ ឬតូចនោះទេ សំខាន់ស្ថិតនៅលើការបំបោសអង្អែល និងតិចនិកមុនពេលចាប់ផ្តើមប្រតិបត្តិការ ពិសេសការស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រីៗគិតរឿងសិចកម្រិតណា?សំណួរដែលប្តីជាច្រើនគិតមិនយល់!

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ