Connect with us

សុខភាព

សំណួររសើបពីការរួមភេទ អំឡុងពេលមាន​វិបត្តិកូវីដ-១៩

បានផុស

នៅ

បើ​ខ្ញុំ​​រួម​ភេទ អំឡុង​​ពេល​វិបត្តិ​ជំងឺ​រាត​ត្បាត​ COVID-19 តើ​មាន​សុវត្ថិភាព​ឬ​ទេ? ​នឹង​អាច​ឆ្លង​វីរុស​ COVID-19 ឬ​ទេ? នេះ​​ជា​សំនួរ​ពេញ​និយម​មួយ​ ដែល​សួរ​លើ​បណ្តាញ​អ៊ិនធើណេត ក៏​ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​​អាច​មាន​ភាព​ខ្មាស​អៀន​ មិន​ហ៊ាន​សួរ​ទៅ​គ្រូ​ពេទ្យ​ដោយ​​ផ្ទាល់​។

Premium Photo | Foot man and girl be tired on the bed, couple bed story
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​​នឹង​សំនួរ​រសើប​​ខាង​លើ លោក​​វេជ្ជបណ្ឌិត​ Alex George ធ្វើ​ការ​ទាក់​ទង​នឹង​ផ្នែក​ឆ្លើយ​តប​​នឹង​ស្ថានភាព​ជំងឺ និង​អាសន្ន​ភ្លាម​ៗ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Lewisham ក្រុង​ឡុងដ៍​​ចក្រភព​អង់គ្លេស​ បាន​ឆ្លើយ​ថា៖ បើ​សិន​ជា​យើង​​មាន​ទំនាក់​ទំនង​ស្នេហា ជា​ដៃ​គូ​ជីវិត រស់​នៅ​​ជា​មួយ​គ្នា គឺពុំ​មែន​ជា​ហានិភ័យ​អ្វី​ឡើយ ក្នុង​ករណី​​ដៃ​គូ​ទាំង​ពីរ​នាក់​ ដឹង​ច្បាស់​ខ្លួន​ឯង​អំពី​ប្រវត្តិ​សុខភាព​របស់​ខ្លួន​ និយាយ​ងាយ​យល់​គឺ អ្នក​ទាំង​ពីរ​ដឹង​ខ្លួន​ច្បាស់ និង​ពុំ​​បាន​​អនុវត្ត​ខុស​ពី​​វិធាន​ការ​​ ការពារ​ខ្លួន​ពី​ COVID-19 ដូច​នេះ​ការ​រួម​ភេទ​ ពុំ​នាំ​ជា​បញ្ហា​អ្វី​ឡើយ​។ យ៉ាង​ណា​មិញ រឿង​ដែល​គួរ​បង្ការ គឺ​​ដៃ​គូ​​ណា​ម្នាក់ ​មាន​អាការៈ​រោគ​សញ្ញា​​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​ ដែល​​គួរ​ចៀស​វាង​​ ទាំង​ការ​រួម​ភេទ និង​សូម្បី​ការ​ប៉ះ​ពាល់​គ្នា​ដោយ​ផ្ទាល់ ដែល​​នឹង​បង្ក​ហានិភ័យ​ឆ្លង​ខ្ពស់​។

តើ​ខ្ញុំ​ នឹង​អាច​ឆ្លង​វីរុស​កូរ៉ូណា​ ឬ​ទេ ដោយ​ការ​​​បំពេញ​ចំណង់​​សិច ដោយ​ការ​ប៉ះ​ពាល់​ប្រដាប់​ភេទ​គ្នា?
As Canada reopens, we want to know when we can have sex. | Healthing.ca

លោក​វេជ្ជបណ្ឌិត​អង់គ្លេស​ខាង​លើ​ដដែល​បាន​ឱ្យ​ដឹង​ថា ការ​ស្ទាប​អង្គជាតិ​គ្នា ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ ក៏​ជា​ផ្នែក​មួយ​​នាំ​ឱ្យ​ឆ្លង​ជំងឺ​រាត​ត្បាត​ខាង​លើ​នេះ​ផង​ដែរ ព្រោះ​ថា វីរុស​​នោះ គឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ មាន​ច្រមុះ មាត់ តាម​រយៈ​ទឹក​មាត់ ពី​ដៃ​មាន​ជាប់​មេរោគ​រួច​ប៉ះ​លើ​មាត់ និង​លើ​អង្គជាតិ ដែល​សុទ្ធ​សឹង​​ជា​ហានិភ័យ​ឆ្លង បើ​ដៃ​គូ​មាន​​​ផ្ទុក​​មេរោគ​នេះ។ សរុប​មក​គឺ​យើង​​មិន​ត្រូវ​ប៉ះ​ពាល់​ផ្ទាល់​ ជា​មួយ​អ្នក​ខាង​ក្រៅ ដែល​មិន​ស្គាល់​ច្បាស់ ឬ​មាន​​ដៃ​គូ ដែល​សង្ស័យ​​ថា​មាន​ផ្ទុក​​​វីរុស​​​ផ្លូវ​ដង្ហើម COVID-19​ឡើយ​។

ចុង​ក្រោយ លោក​វេជ្ជបណ្ឌិត​ អង់គ្លេស​ក៏​បាន​បន្ថែម​ថា​​ ពេល​ខ្លះ​​ទំនាក់​ទំនង​ផ្លូវ​ភេទ រវាង​ដៃ​គូ​ស្នេហា គឺ​ជា​ផ្នែក​តូច​មួយ​នៃ​សេចក្តី​ត្រូវ​ការ​របស់​ភាគី​ម្ខាងៗ​​តែ​ប៉ុណ្ណោះ ដែល​ការ​​ចូល​រួម​អនុវត្ត​វិធានការ​ការពារ​ និង​បង្ការ​ពី​ការ​ឆ្លង​​វីរុស​​ផ្លូវ​ដង្ហើម​ថ្មី​នេះ ទើប​ជា​សេចក្តី​ស្រឡាញ់​​គួរ​អនុវត្ត​ក្នុង​អំឡុង​ពេល​​ពិភព​លោក​កំពុង​ជួប​វិបត្តិ​នេះ​៕ ​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការរួមភេទ ផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង

ចុចអាន៖ ៧ ចំណុចគួរ​ដឹងទាក់ទង​នឹង​ការរួមភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម