Connect with us

ព័ត៌មានជាតិ

ឆមាស​ទី ១ ឆ្នាំ ២០២៥ ទេសចរ​​អន្តរជាតិ​មកកម្សាន្ត​ខេត្ត​សៀមរាប​មាន​ជាង ៥ សែន​នាក់​ កើនឡើង​ ៨% ធៀបឆ្នាំ ២០២៤

បានផុស

នៅ

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បង្ហាញ​ថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេសកើន​ឡើង​ប្រមាណ ៨% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤។

ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​ខេត្ត​សៀមរាប​មាន​ចំនួន ៥៦៧ ៦៧៣ នាក់ កើន​ឡើង ៨.៧៦% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ ដែល​មាន​ចំនួន ៥២១ ៩៥០ នាក់។ នេះបើតាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ ក៏​បាន​បង្ហាញ​ពី​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ កើន​ឡើង​ប្រមាណ ៥០.៩១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៤​។

ពាក់ព័ន្ធ​កំណើន​ភ្ញៀវទេសចរ​មក​ខេត្ត​សៀមរាប បើតាម​មន្រ្តី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាសមានការកើនឡើង​ ក្រោយ​មានការ​បើក​ជើង​ហោះហើរ​ថ្មីៗ​ត​ភ្ជាប់​មក​អាកាស​យានដ្ឋាន​សៀមរាប​អង្គរ។

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ប្រាប់​ដល់​កម្ពុជា​ថ្មី​​ថា លោក​សង្កេត​ឃើញ​កំណើន​ភ្ញៀវ​ធ្វើ​ដំណើរ​​តាម​យន្តហោះ​មានការ​កើន​ឡើង​មួយ​រយៈចុង​ក្រោយ​នេះ ក្រោយ​មាន​ការ​តភ្ជាប់​ជើង​ហោះហើរ​​ថ្មីៗ​មក​អាកាស​យានដ្ឋាន​សៀមរាប​អង្គរ។

លោក​បាន​លើក​ឡើង​ពី​ការ​វិវឌ្ឍន​ថ្មីៗ​ក្រោយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirate បើក​ការ​ហោះហើរ​ពី​ខេត្ត​សៀមរាប​ទៅ​ទីក្រុង​ឌុយបៃ​ ៣ ជើង ក្នុង​មួយ​សប្តាហ៍។ ខណៈ​​ថ្មីៗនេះ​ទៀត ក៏​មាន​ការសន្ទុះកើនឡើង​ជើង​ហោះហើរ​ពី​ខេត្ត​សៀមរាប​ទៅ​ទីក្រុង​បាងកក និង​ពី​ទីក្រុង​បាងកក​មក​ខេត្ត​សៀមរាប​ ក្រោយ​មានការ​​បិទ​ខ្ទប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

បន្ថែមពីនេះ បើតាម​លោក យឹម សានីរាន តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​នៅ​អំឡុង​ខែ​កក្កដា​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Air Cambodia ក៏​នឹង​បើក​ការ​ហោះហើរ​ពី​ខេត្ត​សៀមរាប​ទៅ​ទីក្រុង​សិនជិន​ប្រទេស​ចិន ដែល​នឹង​រុញ​កំណើន​​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មក​ខេត្ត​សៀមរាប​កើនឡើង​ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

U23 កម្ពុជា កាន់​តែ​ពិបាក​ឡើង​វគ្គ​ ៤ ក្រុមចុង​​ក្រោយ បន្ទាប់​ពី​ស្មើ ឡាវ យប់​មិញ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​​រវាង​ប៉ូលិស​បង់ក្លាដែស ​និង​អ្នក​គាំទ្រ Hasina សម្លាប់មនុស្ស៤នាក់

ព័ត៌មានជាតិ១៣ នាទីutes មុន

សហគមន៍កសិកម្មមាន់ស្រែអូរផុត ទទួលបានជំនួយឥតសំណង ១,២ លានដុល្លារ

ព័ត៌មានជាតិ១៧ នាទីutes មុន

បណ្ឌិត ហ៊ាន សុខុម៖ ពាក្យខ្មែរទទួលបានពីភាសាបាលី និងសំស្រ្កឹតច្រើន តែក៏ត្រូវការកម្ចីបរទេសដើម្បីបង្កើតពាក្យថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ឆមាស​ទី ១ ឆ្នាំ ២០២៥ ទេសចរ​​អន្តរជាតិ​មកកម្សាន្ត​ខេត្ត​សៀមរាប​មាន​ជាង ៥ សែន​នាក់​ កើនឡើង​ ៨% ធៀបឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

បច្ចេកវិទ្យា២៣ ម៉ោង មុន

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

សន្តិសុខសង្គម១០ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

Sokha Hotels

ព័ត៌មានពេញនិយម