Connect with us

ព័ត៌មានជាតិ

កំពង់ផែពហុបំណង នឹង​លេច​រូបរាងក្នុង​ខេត្ត​ក្រចេះ ជំរុញការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ខេត្ត​ភាគ​ឦសាន

បានផុស

នៅ

ខេត្តក្រចេះ គ្រោងនឹងបង្កើតកំពង់ផែពហុបំណងក្រចេះ, កំពង់ផែ ទេសចរណ៍ក្រចេះ, កំពង់ផែពហុបំណងដោះដូរទំនិញ និងគម្រោងកែលម្អផ្លូវនាវាចរណ៍ទន្លេមេគង្គកំពង់ចាម-ក្រចេះ ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួន ៤ នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ នេះបើ​តាមការឱ្យដឹងពីលោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងគម្រោងបង្កើតកំពង់ផែពហុបំណងក្នុង​ខេត្តក្រចេះ លោក អ៊ូ សុបុណ្ណការ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះបានឱ្យដឹងថា អាជ្ញាធរ​ខេត្តកំពុងសិក្សាទីតាំងភូមិសាស្ត្រចំនួន ៣។ ទីតាំងទី១ នៅមុខសណ្ឋាគារ សន្តិភាព ក្នុងក្រុងក្រចេះ, ទីតាំងទី២- នៅស្រុកចិត្របុរី និងទីតាំងទី៣- នៅស្រុកឆ្លូង ហើយ​ការសិក្សានេះ គឺពឹងផ្អែកទៅលើលទ្ធភាពថាទីតាំងណាអាចធ្វើទៅបាន។

លោក សៀន គិន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​ក្រចេះ​បាន​បញ្ជាក់ថា តាមរយៈ​គម្រោង​អភិវឌ្ឍ​កំពង់ផែពហុបំណង កំពង់ផែទេសចរក្រចេះ បន្ថែម​ជាមួយ​ការកសាង​ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័គមនាគមន៍ ទីតាំងកសិ-ឧស្សាហកម្ម នឹងជួយ​បង្កើន​សក្តានុពល​និង​​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដល់ខេត្តក្រចេះ និង​ខេត្ត​ភូមិភាគ​ឦសានបន្ថែម​ទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម