Connect with us

ព័ត៌មានជាតិ

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌា បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​ ៤១​ នាក់​ ទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​ នៅ​ប្រទេស​ឥណ្ឌា​ សម្រាប់​ឆ្នាំ​សិក្សា ២០២៥–២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​អាហារូបករណ៍ ICCR ដល់​និស្សិត​កម្ពុជា​ចំនួន ៤១ ​នាក់​នេះ​ ត្រូវបាន​ធ្វើឡើង​កាលពី​ពេល​ថ្មីៗ ​នេះ ដោយមាន​ការចូលរួម​ពី​ លោក​បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ និង​លោក​ VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា។

នា​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យទទួល​បាន​នូវ​អាហារូបករណ៍ ICCR សម្រាប់​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់​ឆ្នាំ​សិក្សា ២០២៥-២០២៦។

ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ្ឌា (ICCR) ផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​បន្ត​ការ​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​ជា​រៀងរាល់​ឆ្នាំ។ អាហារូបករណ៍​ដែល​ទទួលបាន​ទាំងនេះ គឺជា​ផ្នែក​មួយ​ នៃ​គំនិត​ផ្ដួចផ្ដើម​ផ្នែក​ការទូត​វប្បធម៌​ដ៏​លេចធ្លោ​របស់​ប្រទេស​ឥណ្ឌា ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ផ្នែក​អប់រំ និង​វប្បធម៌​រវាង​ឥណ្ឌា និង​កម្ពុជា។ អាហារូបករណ៍​ទាំងនេះ​ គ្របដណ្តប់​លើ​ថ្លៃ​សិក្សា ការ​ស្នាក់នៅ និង​ការ​ចំណាយ​លើ​ការ​រស់នៅ​ក្រោម​គម្រោង​ផ្សេងៗ ដូចជា Quad STEM, Mekong Ganga Cooperation និង​គម្រោង​អាហារូបករណ៍​ទូទៅ Atal Bihari Vajpayee។

លោក​ឯកអគ្គរដ្ឋទូត បាន​ធ្វើការ​លើកទឹកចិត្ត​និស្សិត​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​សិក្សា​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​អ្នក​រួមចំណែក​វិជ្ជមាន​ដល់​សង្គម និង​ការ​រីកលូតលាស់​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត សោម រតនា បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ្ឌា (ICCR) ស្ថានទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​បន្ត​គាំទ្រ​ក្នុង​ការ​ពង្រឹង​ធនធាន​មនុស្ស​លើ​វិស័យ​អប់រំ ស្រប​ទៅតាម​គោលដៅ​ដែល​កម្ពុជា​កំពុង​ខិតខំ​ឱ្យ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

ការ​ផ្តល់​អាហារូបករណ៍​នេះ​ ជា​ឱកាស​ដ៏​ល្អ​ដែល​និស្សិត​កម្ពុជា​អាច​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ជា​ឱកាស​ដែល​និស្សិត​អាច​សិក្សា​ស្វែងយល់​ពី​វប្បធម៌ អរិយធម៌​បន្ថែម​ពី​ក្នុង និង​ក្រៅ​តំបន់​ផង​ដែរ។ លើស​ពី​នេះ ការ​ផ្តល់​អាហារូបករណ៍​នេះ​ បាន​ឆ្លុះបញ្ចាំង​ពី​គោលដៅ​រួម​ នៃ​កំណើន​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​របស់​ប្រទេស​ទាំងពីរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ វិនាទី មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ២៧ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

EU ចេញទណ្ឌកម្មថ្មីលើរុស្ស៊ី ​កំណត់គោលដៅលើ​ហិរញ្ញវត្ថុ និងថាមពល

សន្តិសុខសង្គម៣៩ នាទីutes មុន

សមត្ថកិច្ចខេត្តកណ្ដាលបង្ក្រាប និងឃាត់ខ្លួន​ជន​សង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញជិត៥០០នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម