Connect with us

ព័ត៌មានជាតិ

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

បានផុស

នៅ

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន លោក ហេង រតនា ពន្យុះឱ្យថៃ ប្ដឹងកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិICJតែម្ដងទៅ ព្រោះICJជាតុលាការរបស់អង្គការសហប្រជាជាតិស្រាប់។ លោក ហេង រតនា ពន្យុះដូច្នេះ បន្ទាប់ពីទាហានថៃ ៣នាក់ ដើរជាន់មីនដាច់ជើងម្នាក់ បន្ទាប់មកចោទថាកម្ពុជាជាអ្នកដាក់មីន និងចង់ប្ដឹងរឿងនេះទៅអង្គការសហប្រជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី ១៩ ខែកក្កដា ក្រោយថៃចង់ប្ដឹងកម្ពុជាទៅ UN ដូច្នេះ ÷”រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUNពិតជាល្អហេីយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង ព្រោះថាICJ ជាតុលាការរបស់UNនេះស្រាប់!”។

កាលពីថ្ងៃទី១៦ ខែកក្កដា ទាហាន៣នាក់ បានដើរជាន់មីន ទាហានថៃ ៣នាក់ ជាន់គ្រាប់មីន ដោយមានម្នាក់ដាច់ជេីងម្ខាង និងរបួសស្រាលចំនួន២នាក់។

លោក ហេង រតនា ក៏បានចាត់ទុកថាថៃបានចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា រឿងគ្រាប់មីនចាស់ និងគ្រាប់មីនដាក់ថ្មី។

អាជ្ញាធរមីនកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយពីសំណាក់ស្ថាប័នព័ត៌មានថៃដែលថា «កម្ពុជាដាក់មីនថ្មី» និងចាត់ការផ្សាយថាកម្ពុជាដាក់មីនថ្មី គឺជាចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតមកលើកម្ពុជា និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទ ប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់ប្រទេសទាំងអស់គ្នា គឺគ្រាប់មីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម