សេដ្ឋកិច្ច
ការនាំចេញម្រេចរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជិត ២០ លានដុល្លារ ធ្លាក់ចុះជាង ២០%
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញម្រេចសម្រេចបានទំហំទឹកប្រាក់ជិត ២០ លានដុល្លារ ធ្លាក់ចុះ ២១,៣៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ ២៥ លានដុល្លារ។

លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីថា ស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ ធ្វើឱ្យការនាំចេញធ្លាក់ចុះ ខណៈការប្រមូលផលម្រេចមិនទាន់បញ្ចប់នៅឡើយទេ ចំណែកឯតម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន។
យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ ២០២៣។
ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ តោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


