ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ
ដោយសារមិនអាចសង្គ្រោះសន្តិសុខម្នាក់ទៀតបាន នាំឲ្យចំនួនអ្នកកើនដល់ស្លាប់៦នាក់ក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារ Or Tor Kor ក្រុងបាងកក ខណៈជនល្មើសជាជនជាតិថៃ អាយុ៦១ឆ្នាំ បានបញ្ចប់ជីវិតតាមក្រោយដើម្បីគេចពីការផ្តន្ទាទោស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៨ខែកក្កដា។

បើតាមប៉ូលិសថៃជនដៃដល់ជាបុរសជនជាតិថៃ ពាក់អាវពណ៌ខ្មៅ ខោខ្លី ពណ៌ក្រែម និងកាបូបស្ពាយ បានចូលទៅទៅក្នុងផ្សារ Or Tor Kor តាមផ្លូវ Kamphaeng Phet សង្កាត់ Chatuchak ទីក្រុងបាងកក បានបើកការបាញ់ប្រហារលើសន្តិសុខនិងអ្នកនៅក្នុងផ្សារ មុននឹងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។
ក្រោយហេតុការណ៍នេះ មានសន្តិសុខ៤នាក់ អាជីវករផ្សារ១នាក់ និងជនដៃដល់១នាក់ នាំឲ្យស្លាប់សរុប៦នាក់។ ដោយឡែកស្ត្រីរងគ្រោះ២នាក់ត្រូវបានក្រុមសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់ ។

តាមការស៊ើបអង្កេតបឋម អត្តសញ្ញាណប័ណ្ណរបស់ជនដៃដល់ ត្រូវបានរកឃើញថា ជាជនជាតិថៃ សញ្ជាតិថៃ មានឈ្មោះ ណយ អាយុ៦១ឆ្នាំ មកពីខេត្តនគររាជសីមា និងធ្លាប់ធ្វើការជាសន្តិសុខនៅក្រុមហ៊ុនដូចគ្នាជាមួយសន្តិសុខដែលស្លាប់។
ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចថៃកំពុងស៊ើបអង្កេតកន្លែងកើតហេតុបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃហេតុការណ៍នេះដ៏គួរឲ្យរន្ធត់នេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


