Connect with us

ព័ត៌មានជាតិ

ចាន ​ឆ្នាំង ស្លាបព្រា វែក បាយ សម្ល ៥.០០០ឈុត របស់​សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ ភៀស​សឹក នៅ​វត្តពោធិ៍​៥០០០ដេីម

បានផុស

នៅ

អំណោយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ដែលមានដូចជាចានឆ្នាំង ស្លាបព្រា វែក បាយ វែក សម្ល ចំនួន ៥.០០០ឈុត ត្រូវបានរដ្ឋបាល រាជធានី ភ្នំពេញ ប្រគល់ ជូន ប្រជាពលរដ្ឋ ភៀស សឹក នៅ តំបន់ សុវត្ថិភាព វត្ត ពោធិ៍ ៥០០០ដេីម ស្រុកគូលែន ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោក គីម រិទ្ឋី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ នៅវត្តពោធិ៍ ៥០០០ដេីម ស្រុកគូលែន ខេត្តព្រះវិហារ។

លោកគីម រិទ្ធី ក្នុងឱកាសនោះ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត ចំពោះអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នីហ៊ុនម៉ាណែត ដែលបានជួយឧបត្ថម្ភ ចាន ឆ្នាំងចំនួន៥០០០ឈុត តាមរយៈ​រដ្ឋបាល​រាជធានីភ្នំពេញ មក​ប្រគល់​ជូនរដ្ឋបាលខេត្តព្រះវិហារ ដោយក្នុងមួយឈុតមានឆ្នាំងបាយ១ ឆ្នាំសម្ល១ ចានសម្លធំ១ ចានបាយ៥ ស្លាបព្រា៥ វែកបាយនិងវែកសម្ល។ បន្ថែម​ពី​នេះ​លោក គីម រិទ្ធី ក៏​បាន​នូវ​ការ​អរគុណចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់តាំងលោកឯក ឃុនដឿន ដឹកនាំក្រុមការងារនាំយកអំណោយសម្តេចធិបតី និង លោកជំទាវបណ្ឌិត មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះ។

លោកឯក ឃុនដឿន ក្នុងឱកាសនោះដែរ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីលោក ឃួង ស្រេងនិងសូមអណរគុណដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន។

ទន្ទឹម​និង​ការ​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា របស់សម្តេនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតខាងលើរដ្ឋបាលរាជធានីភ្នំពេញ ក៏បានដឹកជញ្ជួនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈ​ប្រើប្រាស់ ម៉ូតូ​និង​ថវិកា ដល់​មណ្ឌល​សុខភាព​គូលែន កងពលធំអន្តរាគមន៍លេខ៣ ចំនួន​៣​ជើង​ជាប់ៗ​គ្នា៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម