ព័ត៌មានអន្ដរជាតិ
ចិនជម្លៀសមនុស្ស ៨២ ០០០នាក់នៅប៉េកាំង ព្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ថា មនុស្សជាង ៨២ ០០០នាក់នៅទីក្រុងប៉េកាំងត្រូវបានជម្លៀសខ្លួនចេញទៅរកកន្លែងសុវត្ថិភាព ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតែបន្តគំរាមកំហែងដល់រដ្ឋធានីមួយនេះរបស់ប្រទេសចិន។

យោងតាមសារព័ត៌មាន Xinhua ប្រជាជនមកពីសង្កាត់ជាច្រើនត្រូវបានផ្លាស់ទៅកាន់តំបន់មានសុវត្ថិភាព ចំពេលមានភ្លៀងធ្លាក់ខ្លាំង។ ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់របស់ប៉េកាំង បានបញ្ជាក់ពីការជម្លៀស ហើយបាននិយាយថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះ។
អាជ្ញាធរបានបិទតំបន់ទេសចរណ៍ចំនួន២០១ ផ្ទះសំណាក់សណ្ឋាគារចំនួន៣ ៤៨០ កន្លែងបោះតង់ចំនួន២៤៥ និងផ្អាកការងារនៅការដ្ឋានសំណង់ជាង៣ ២០០កន្លែងនៅទូទាំងទីក្រុងប៉េកាំង។
ចិនបានដាក់ការប្រកាសអាសន្ននៅកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុទាំង៤ថ្នាក់របស់ខ្លួន ដោយមានការព្យាករពីភ្លៀងធ្លាក់ខ្លាំងបំផុតចាប់ពីរសៀលថ្ងៃចន្ទដល់ព្រឹកថ្ងៃអង្គារ។ ការឆ្លើយតបទឹកជំនន់បន្ទាន់ក៏ត្រូវបានលើកឡើងដល់កម្រិតខ្ពស់បំផុតផងដែរ ជាពិសេសសម្រាប់សង្កាត់ Miyun , Fangshan, Mentougou និង Huairou។
អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ចៀសវាងផ្លូវលិចទឹក និងត្រូវចៀសឲ្យឆ្ងាយពីតំបន់ភ្នំ-ទន្លេ ដែលងាយនឹងមានការបាក់ដី និងទឹកជំនន់ភ្លាមៗ។
ខ្យល់ព្យុះកាលពីសប្តាហ៍មុន បានធ្វើឲ្យមនុស្សយ៉ាងតិច ៤៤នាក់បានស្លាប់ ប៉ះពាល់ដល់អ្នកស្រុកជាង៣០០ ០០០នាក់ និងខូចខាតផ្ទះសម្បែងប្រហែល២៤ ០០០ខ្នង៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


