Connect with us

ព័ត៌មានអន្ដរជាតិ

ពន្ធ ១៩ % អាច​ធ្វើឱ្យ​ការនាំចេញថៃធ្លាក់ចុះជាង ២៧៥ ប៊ីលាន​បាត

បានផុស

នៅ

​ការនាំចេញរបស់ថៃរំពឹង​ថា​នឹងធ្លាក់ចុះប្រហែល ២៧៥ ប៊ីលាន​បាត គិតជាតម្លៃ នៅឆ្នាំក្រោយ​ ឬស្មើនឹង​ ១,៤៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបថៃ (GDP) ដោយសារតែការដាក់ពន្ធ ១៩ ភាគរយ របស់សហរដ្ឋ​អាមេរិក​។ ​នេះ​បើតាម​ការ​ព្យាកររបស់​សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធាន UTCC លោក​ Thanavath Phonvichai បាននិយាយថា គោលនយោបាយពន្ធដាររបស់សហរដ្ឋអាមេរិក​រំពឹង​ថានឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ ចំនួន ១១៥ ​ប៊ីលានបាតក្នុងរយៈពេល ៥ ខែខាងមុខ ដែលអាចធ្វើឱ្យ​ GDP ធ្លាក់ចុះ ០,៦២ ភាគរយ​។ ​

ចំពោះការ​ធ្លាក់ចុះនៃការនាំចេញ​នៅឆ្នាំក្រោយ ២៧៥ ប៊ីលាន​បាត រាប់បញ្ជូលទាំងការខាតបង់​ ២៥៦ ប៊ីលាន​បាត ពីការដំឡើងពន្ធ ១៩ ភាគរយ ដោយ​ផ្ទាល់ និង​ ៦៤,៧ ប៊ីលាន​បាត ពីផលប៉ះពាល់ដោយ​ប្រយោលនៃពន្ធលើ​ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​សកល។ យ៉ាងណាមិញ ថៃ​អាច​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ដោយ​ជួញប៉ះប៉ូវ​បាន​ប្រមាណ ៤៥,៣ ប៊ីលាន​បាត។ ​

ការសិក្សារបស់ UTCC បានកំណត់វិស័យដែលងាយរងគ្រោះដោយពន្ធគយ ដែលជាចម្បងរួមមាន​ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ និងផលិតផលកៅស៊ូ។ វិស័យទាំងអស់នេះ មាន​ចំណែកទីផ្សារច្រើន​នៅសហរដ្ឋអាមេរិក​ និងពឹង​ផ្អែកខ្លាំង​លើទីផ្សារអាមេរិក​។ ​

​យ៉ាង​ណា​មិញ​ ​ផលប៉ះពាល់ផ្នែក​ប្រកួតប្រជែង​ប្រហែល​មិន​សូវជាខ្លាំង​នោះទេ​ ដោយ​ដៃគូប្រកួតប្រជែង​ភាគច្រើន​ក្នុងតំបន់ដូចជា​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងកម្ពុជា បាន​ទទួល​រងនូវកម្រិតអត្រាពន្ធប្រហាក់ប្រហែលគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម