KPT+
មនុស្សស្រីដែលមើលទៅកាន់តែរឹងមាំ បេះដូងនាងរឹតតែទន់ជ្រាយ
ក្នុងយុគសម័យនេះ មនុស្សស្រីរឹងមាំគឺនៅពេលដែលនាងគ្មានអារម្មណ៍ត្រេកត្រអាលចង់បានអ្វី ដែលមិនរកបានដោយកម្លាំងខ្លួន។

នាងមិនចេះពឹងអ្នកដទៃ ក៏មិនចេះរអ៊ូបន្ទោសគេឯង កាន់តែមិនចេះអង្វរ។
នាងនិងដើរចេញគ្មានថ្ងៃបកក្រោយ បើដឹងថា អ្នកមិនត្រូវការនាង ។
ប៉ុន្តែមនុស្សស្រីដែលកាន់តែរឹងមាំ ក្តីស្រលាញ់របស់នាងក៏កាន់តែធំសម្រាប់យើងដូចគ្នា ។
នាងអាចនិងអធ្យាស្រ័យឲ្យយើង បើសិនជាកំហុសនោះជាកំហុសអចេតនាគ្មានបំណង ប៉ុន្តែត្រូវចាំថា បើសិនយើងធ្វើឲ្យនាងអស់អារ្មណ៍ស្រលាញ់ អស់អារម្មណ៍ចងចាំ ការស្រលាញ់នោះនឹងក្លាយជាផ្សែង។
នាងនឹងដើរចេញពីទំនាក់ទំនងដ៏សោះកក្រោះនេះ ហើយថ្ងៃណាមួយអ្នកនឹងសោកស្តាយដែលចោលពេជ្រស្រវាថ្ម។

ទោះបីជាយ៉ាងណានាងជាមនុស្សស្រី សម្រាប់រឿងបេះដូងដែលត្រូវបាក់បែកនាងក៏ចេះឈឺចាប់ដូចគ្នា ព្រោះតែនាងជាមនុស្សស្រីធម្មតាដូចមនុស្សស្រីទូទៅលើផែនដីនេះ ដែលចង់បានក្តីស្រលាញ់ដ៏ស្មោះត្រង់អំពីដៃគូជីវិត។ ចរិតលក្ខណៈរបស់មនុស្សស្រីដែលរឹងមាំអាចថាមនុស្សប្រុសមួយចំនួនពិបាកទទួលយក ចុងក្រោយអាចនឹងដល់ដំណាក់កាលបែកគ្នា។
ម្តងម្កាលនាងមានអារម្មណ៍សោកសៅ ប៉ុន្តែទោះជានាងជឿជាក់លើទំនាក់ទំនងនេះពិសេសក៏ដោយ នាងមិនដែលធ្វើឲ្យខ្លួននាងធ្លាក់ចុះទៅតាមទំនាក់ទំនងដែលមិនសមប្រកបនោះដែរ។
នាងជាអ្នកកំណត់ជីវិតរបស់នាងចំពោះរឿងបេះដូង! នាងនឹងក្រោកឈរបានមកវិញបានយ៉ាងឆាប់រហ័សនៅពេលដែលទំនាក់ទំនងនោះបាក់បែក។

ក្នុងដំណាក់កាលបែកបាក់ទំនាក់ទំនង នាងនឹងមិនសុំអង្វរឲ្យយើងត្រឡប់ទៅរកនាងវិញជាដាច់ខាត ព្រោះនាងគិតថា «គេមិនល្អសម្រាប់នាង ហើយនាងក៏មិនល្អសម្រាប់គេដូចគ្នា» រស់នោះដាច់ដោយឡែកពីគ្នាបែបនេះគឺជារឿងល្អបំផុតហើយ។ កត្តាមួយចំនួនដោយសារតែអំពើកុហកបោកប្រាស់ និងទំនាក់ទំនងក្លែងក្លាយមួយចំនួនទើបធ្វើឲ្យនាងកាន់តែរឹងមាំ។ នៅពេលដែលយើងបានចូលទៅកាន់តែជិតមនុស្សស្រីដ៏រឹងមាំនេះ យើងច្បាស់ជាយល់ពីជីវិតដែលនាងធ្លាប់បានជួបប្រទះកន្លងមកជាក់ជាមិនខាន៕
ប្រែសម្រួល៖ មួង ពិសី
ប្រភព៖ optimalpositivity
ចុចអាន៖ មនុស្សស្រីរឹងមាំនឹងមិនអត់ទ្រាំចំពោះទង្វើស្នេហាដែលមាន៧យ៉ាងនេះទេ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?