Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​អាមេរិក​គ្រោងទិញភាគហ៊ុន ១០% របស់ Intel

បានផុស

នៅ

រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោម​ការដឹកនាំរបស់រដ្ឋបាល​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុង​គិតគូរអំពីការទិញ​ភាគហ៊ុន ១០ ភាគរយ របស់ក្រុមហ៊ុនផលិតបន្ទះឈីប Intel ដែលនឹងធ្វើឱ្យរដ្ឋាភិបាលអាមេរិកក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg ផែនការ​ទិញ​ហ៊ុននេះ នឹង​ត្រូវប្រើប្រាស់​មូលនិធិ​របស់រដ្ឋាភិបាល​ក្រោមច្បាប់ Chips and Science Act ​ដែលដាក់ចេញនៅឆ្នាំ ២០២២ ក្រោមរដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន។

​សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងខណៈដែលក្រុមហ៊ុនសេវាកម្មអ៊ិនធឺណិត SoftBank Group បាន​បោះជំហានគួរឱ្យ​កត់សម្គាល់ ដោយ​បណ្ដាក់ទុនទិញភាគហ៊ុនសរុប​ ២ ប៊ីលាន​ដុល្លារ ​ពីក្រុមហ៊ុន Intel។

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុន SoftBank មើលឃើញពីឱកាស​ក្នុងការស្ដារក្រុមហ៊ុន Intel ​ឡើងវិញ ​ប៉ុន្តែចាប់អារម្មណ៍​លើផ្នែកផ្សេងៗគ្នារបស់​​អាជីវកម្ម​។ សហរដ្ឋអាមេរិកចង់​ស្ដារឡើងវិញនូវការផលិតបន្ទះឈីប និងបង្កើត​ការងារ ខណៈ​ SoftBank ​សម្លឹង​​ពី​ប្រាក់ចំណេញក្នុងការរចនាបន្ទះឈីប។

យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មាន​ការសម្រេចណាមួយ​ពីសហរដ្ឋអាមេរិក​នៅឡើយទេ ខណៈមន្រ្តីរដ្ឋបាល ត្រាំ មិនទាន់បញ្ចេញប្រតិកម្មណាមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម