ព័ត៌មានអន្ដរជាតិ
ផែថងថាន បង្ហាញរូបធ្វើខួបកំណើតជុំគ្រួសារ មុនចូលខ្លួនបំភ្លឺនៅតុលាការធម្មនុញ្ញថ្ងៃនេះ
នៅថ្ងៃខួបកំណើតឈានចូលវ័យ៣៩ឆ្នាំ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរអំណាចដោយតុលាការធម្មនុញ្ញ បានបង្ហាញរូបភាពធ្វើខួបកំណើតជួបជុំគ្រួសារតូចមួយជាមួយការចូលទៅថ្វាយបង្គំព្រះសង្ឃ មុននឹងទៅឆ្លើយបំភ្លឺនៅតុលាការធម្មនុញ្ញដែលគ្រោងធ្វើនៅថ្ងៃទី២១ខែសីហានេះ។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ប្រឈមការបណ្តេញចេញពីអំណាចជាផ្លូវការដោយតុលាការធម្មនុញ្ញ ដែលគ្រោងប្រកាសសាលក្រមផ្លូវការនៅថ្ងៃទី២៩ខែសីហា ខាងមុខនេះ បន្ទាប់ពីមានការចោទប្រកាន់ពីព្រឹទ្ធសមាជិក៣៦រូប ដោយសារតែការនិយាយទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញការស្នើបើកច្រកព្រំដែន ដែលមេបញ្ជាការភូមិភាគ២បានសម្រេចបិទជាឯកតោភាគីនៅមុនថ្ងៃទី១៥ខែមិថុនា។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីព្រឹទ្ធសមាជិក៣៦រូបកាលថ្ងៃទី១៧ខែមិថុនា ក្រោយរយៈពេល២ថ្ងៃនៃការបែកធ្លាយសារសន្ទនា តុលាការធម្មនុញ្ញ បានទទួលបណ្តឹងទៅបើកការស៊ើបអង្កេត និងបានសម្រេចព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បណ្តោះអាសន្តចាប់តាំងពីថ្ងៃទី១ខែកក្កដា។ លោកស្រី ផែថងថាន បានដាក់ពាក្យស្នើម្តងហើយម្តងទៀតទៅកាន់តុលាការធម្មនុញ្ញដើម្បីសុំពន្យាពេលឆ្លើយបំភ្លឺ ប៉ុន្តែទីបំផុតតុលាការធម្មនុញ្ញ បានដាក់កំហិតកាលបរិច្ឆេទសម្រេចសាលក្រមនៅថ្ងៃទី២៩ខែសីហានេះ។
រហូតមកដល់ពេលនេះ លោកស្រី ផែថងថាន ស្ថិតនៅក្នុងអន្តរកាលមួយដែលអាចមានលទ្ធភាពលាលែងពីអំណាចដោយស័្មគ្រចិត្តមុនកាលបរិច្ឆេទនៃការប្រកាសលាលក្រម ជាថ្នូរនៃការស្រោចស្រង់ពីការមានទោស ដែលអាចរកឃើញដោយតុលាការធម្មនុញ្ ដែលអាចឈានទៅដល់ការហាមឃាត់ការធ្វើនយោបាយរហូតដល់១០ឆ្នាំ និង ធ្ងន់ធ្ងរបំផុត គឺការរំលាយគណបក្សភឿថៃ ដោយសារតែលោកស្រី ផែថងថាន ជាប្រធានគណបក្សមានកំហុសប្រព្រឹត្តផ្ទុយពីរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


