Connect with us

សន្តិសុខសង្គម

ជនបរទេសម្នាក់ ធ្លាក់ពីលើអគារជាន់ទី ០៦ បែកក្បាលស្លាប់ មិនទាន់ដឹងមូលហេតុ

បានផុស

នៅ

បុរស​ជនបរទេស​ម្នាក់ បាន​ធ្លាក់​ពី​លើ​អគារ​អា​ផាត​មិន ០១ កន្លែង បែក​ក្បាល​ស្លាប់ ដោយ​មិន​ទាន់​ដឹង​មូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០៨ និង ០៥ នាទី​យប់ ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ១៤៤ សង្កាត់​ផ្សារ​កណ្តាល​ទី ០១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​បាន​ឮ​សំឡេង​ធ្លាក់​ពី​លើ​មេឃ ស្នូរ​លាន់​ដូច​ផ្ទុះ​កង់ឡាន ភ្លាមៗ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​បរទេស​វ័យ​ប្រហែល ៥០ ឆ្នាំ ម្នាក់ បាន​បែក​ក្បាល​ស្លាប់​នៅ​លើ​ផ្លូវ។ ខណៈ​នោះ ប្រជាពលរដ្ឋ​បាន​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ឡោមព័ទ្ធ​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ច្បាស់លាស់​ថា តើ​ជា​ករណី​លោត​សម្លាប់​ខ្លួន ឬ ជា​ករណី​អ្វី​ផ្សេង?។

បច្ចុប្បន្ន សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ហ៊ុមព័ទ្ធ​ជុំវិញ​ទីតាំង​កន្លែង​កើតហេតុ ដើម្បី​រង់ចាំ​ជំនាញ​បច្ចេកទេស​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មក​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​របស់​ជនរងគ្រោះ និង​ប្រគល់​សព​ជូន​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម