អាជីព
ការងារថ្មីៗទំាងនេះត្រូវប៉ាន់ក្នុងអំឡុងវិបត្តិកូវីដថែមទាំងមានប្រាក់ចំណូលខ្ពស់
ជំងឺរាតត្បាតដោយសារវីរុសកូវីដ បច្ចុប្បន្ននេះបានផ្លាស់ប្ដូរជីវិតមនុស្សស្ទើរតែគ្រប់ផ្នែក ទាំងរបៀបរស់នៅ និងរបៀបធ្វើការ មិនតែប៉ុណ្ណោះ វាបាននាំឲ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្វើថែមទៀត។
ជំនួសឲ្យអាជីពមួយចំនួនដែលកំពុងជាប់គាំង តម្រូវការការងារផ្សេងកំពុងកើនឡើងទន្ទឹមគ្នានេះដែរ ហើយការងារថ្មីៗដែលកំពុងមានតម្រូវការ ភាគច្រើនគឺមាននៅក្នុងប្រទេសអភិវឌ្ឍនិងរងគ្រោះដោយសារវីរុសកូវីដ ១៩ខ្លាំង។ ការងារទាំងនោះរួមមាន៖
អ្នកផ្ដល់ព័ត៌មានតាមទូរសព្ទ
ការងារជាអ្នកផ្ដល់ព័ត៌មានតាមទូរសព្ទមាននាទីប្រឹក្សាជាមួយមនុស្សដែលមានករណីសង្ស័យថាផ្ទុកវីរុសកូវីដ-១៩ ដើម្បីរៀបចំឲ្យពួកគេទៅធ្វើតេស្ត។ ការងារនេះអាចធ្វើបានពីផ្ទះក្រៅម៉ោងក៏បាន ឬពេញម៉ោងក៏បាន។ រីឯប្រាក់ឈ្នួលអាចទទួលបាន ២៥ ដុល្លារក្នុងមួយម៉ោង។
អ្នកធ្វើតេស្តកូវីដ

ការងារជាបុគ្គលិកធ្វើតេស្តកូវីដនឹងទទួលបន្ទុកធ្វើតេស្តនៅតាមមន្ទីរពេទ្យ មន្ទីរថែទាំរោងចក្រនិងការិយាល័យ។ ការងារនេះត្រូវការតែគិលានុបដ្ឋាកនិងជំនួយការថែទាំវេជ្ជសាស្ត្រប៉ុណ្ណោះ។ ប្រាក់ឈ្នួលទទួលបាន ៤៥ ដុល្លារក្នុងមួយម៉ោង។
អ្នកថែទាំអ្នកជំងឺកូវីដ
ដោយសារអ្នកជំងឺកូវីដ១៩មានការកើនឡើង តម្រូវការនៃអ្នកថែទាំអ្នកជំងឺស្រាលតាមផ្ទះក៏កាន់តែមានខ្ពស់ដែរ។ ប្រាក់ឈ្នួលជាធម្មតាតម្លៃ ២៥ ដុល្លារក្នុងមួយម៉ោង ហើយអាចទទួលបានការបណ្ដុះបណ្ដាលនិងវិញ្ញាបនបត្រថែមទៀត។
អ្នកត្រួតពិនិត្យសីតុណ្ហភាព

នៅក្នុងសម័យកាលនៃការរាតត្បាតរបស់វីរុស មានតម្រូវការឲ្យមានមនុស្សច្រើននាក់ធ្វើការជាអ្នកត្រួតពិនិត្យសីតុណ្ហភាពនៅតាម អាកាសយានដ្ឋាន កីឡាដ្ឋាន ភោជនីយដ្ឋាន សាលារៀន និងក្រុមហ៊ុន។ ប្រាក់ឈ្នួលពីការងារនេះទទួលបាន ២៥ ដុល្លារក្នុងមួយម៉ោង។
មន្ត្រីអនុវត្តច្បាប់
ទីក្រុងនិងទីប្រជុំជនកំពុងមានតម្រូវការមន្ត្រីជាច្រើនរូបដើម្បីតាមដានពាក្យបណ្ដឹងនានាពីប្រជាជនដែលរំលោភបំពានលើគោលការណ៍គម្លាតសង្គម។ ការងារនេះទទួលបានប្រាក់ឈ្នួល ៣០ ដុល្លារក្នុងមួយម៉ោង។
អ្នកដេរម៉ាស់
ប្រជាជនស្ទើរទូទាំងពិភពលោកអាចនឹងពាក់ម៉ាស់រយៈពេលជាច្រើនឆ្នាំទៀត។ ដូច្នេះម៉ាស់មានតម្រូវការរាប់លាននិងមានជារៀងរាល់ថ្ងៃ។ អ្នកដេរម៉ាស់អាចទទួលបានប្រាក់ឈ្នួល ១៨ ដុល្លារក្នុងមួយម៉ោង។
អ្នកជំនួយការបច្ចេកទេស Zoom

បច្ចុប្បន្នការរៀននិងប្រជុំតាមបណ្ដាញ Zoom មានខ្ពស់ជាងពីមុន ដូច្នេះតម្រូវការអ្នកបច្ចេកទេសដើម្បីសម្របសម្រួលលើការប្រើប្រាស់វីដេអូក៏មានកាន់តែច្រើនដែរ។ រីឯប្រាក់ឈ្នួលពីការងារនេះអាចទទួលបាន ២៥ ដុល្លារក្នុងមួយម៉ោង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖ហេតុអ្វី៥ឆ្នាំកន្លងទៅ នៅតែឡើងប្រាក់ចំណូលមិនបាន៥ដង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


