នយោបាយ
កម្ពុជា-វៀតណាមបញ្ជាក់ពីការពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការបក្សកុំមុយនីស្តវៀតណាមលោក តូ ឡឹម បានបញ្ជាក់ពីការប្ដេជ្ញាចិត្តពង្រឹងការទុកចិត្តផ្នែកនយោបាយ បង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងរំលឹកពីការទប់ស្កាត់មិនឱ្យមានកម្លាំងណាមួយប្រើប្រាស់ទឹកដីបំផ្លាញប្រយោជន៍ប្រទេសមួយទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Nhadan.vn។

តាមការចុះផ្សាយនេះទាំងសម្ដេចតេជោ ហ៊ុន សែន និងលោក តូ ឡឹម បានបង្ហាញនូវការប្ដេជ្ញាពង្រឹងទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យដើម្បីជាប្រយោជន៍ដល់ប្រជាជន សន្ដិភាព និងការរីកចំរើន។
គួរឱ្យដឹងផងដែរថាប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ច២ថ្ងៃនៅថ្ងៃទី១ និងទី២ ខែកញ្ញានេះនៅប្រទេសវៀតណាមដើម្បីចូលរួមខួប៨០ឆ្នាំនៃបុណ្យឯករាជ្យវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចបានអញ្ជើញជួបប្រធានសភាវៀតណាមលោក ជិន ថាញ់មិន ផងដែរ។
ក្នុងជំនួបជាមួយប្រធានសភាវៀតណាមនោះសម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។
សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យប្រធានព្រឹទ្ធសភាលោក ជា ធីរិទ្ធ។

ដោយឡែកបើតាមការចុះផ្សាយរបស់ Vietnamnews វិញក្នុងពេលជួបជាមួយលោក ជិន ថាញ់មិន សម្ដេចតេជោបានចាត់ទុកខួប៨០ឆ្នាំនៃឯករាជ្យវៀតណាមជានិមិត្តរូបមួយដែលមិនមែនសម្រាប់វៀតណាមទេ តែសម្រាប់កម្ពុជា ឡាវ និងពិភពលោកផងដែរនូវការតស៊ូដើម្បីសេរីភាព និងការអភិវឌ្ឍន៍។ ក្នុងនោះសម្ដេចក៏បានថ្លែងអំណរគុណដល់វៀតណាមក្នុងការជួយរំដោះកម្ពុជាពីរបបខ្មែរក្រហមផងដែរ។
លោក ជិន ថាញ់មិន បានអបអរសាទរកម្ពុជាចំពោះសមិទ្ធផលនៃការអភិវឌ្ឍ និងថាសភាវៀតណាម និងប្រជាជនវៀតណាមនឹងបន្តគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជា ខណៈប្រទេសទាំងពីរសម្រេចបានគោលដៅពាណិជ្ជកម្ម ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


