ព័ត៌មានជាតិ
អ្នកជំនាញ ផ្តាំទៅបេក្ខជនត្រៀមចុះឈ្មោះប្រកួតសំណេរអង្គរ ត្រូវអាន និងហ្វឹកហាត់សរសេរពាក្យខ្មែរឱ្យបានច្រើន
លោក យូ សុភា សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធមួយរូប បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់បេក្ខជនដែលត្រៀមខ្លួនចុះឈ្មោះប្រកួតប្រជែង សំណេរអង្គរ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ អានឱ្យបានច្រើនទាក់ទងនឹងអត្ថបទដែលប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងគោរពតាមវេចនានុក្រមខ្មែរ ហ្វឹកហាត់ការសរសេរ ចងចាំ និងទន្ទេញពាក្យពិបាកៗទុក។

ការលើកឡើងរបស់លោក យូ សុភា ស្របពេលដែល សំណេរអង្គរ បានប្រកាសពីការជ្រើសរើសបេក្ខជនប្រកួតប្រជែង “សំណេរអង្គរ” លើកទី៣ ចំនួន ១៥០០នាក់ សម្រាប់ការប្រកួតថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅស្ពានហាលខាងលិចប្រាសាទព្រះវិហារ ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ។

លោក យូ សុភា បានលើកឡើងថា “សំណេរអង្គរ” បានចូលរួមចំណែកលើកស្ទួយវិស័យអក្សរសាស្ត្រនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែរដើម្បីចូលរួមប្រកួតប្រជែង។ បន្ថែមពីនេះលោកថា ក៏ជាការទទួលបានការចាប់អារម្មណ៍ពីជនជាតិបរទេស ដែលធ្វើឱ្យបរទេសស្គាល់កាន់តែច្បាស់ពីកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចដូចគ្នា។
អ្នកជំនាញ យូ សុភា និយាយថា៖ “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឬក៏ជាសិស្សនិស្សិត ត្រូវតែចូលរួមចំណែកនៅក្នុងប្រកួតប្រជែង ក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីចូលរួមចំណែកទី១ វាស់ស្ទង់អំពីសមត្ថភាពចំណេះដឹងរបស់យើងផង ហើយដើម្បីលើកស្ទួយវិស័យអក្សរសាស្ត្រជាតិរបស់យើង”។ លោកបញ្ជាក់ថា នេះ គឺជាឱកាសដើម្បីឱ្យយុវជនដឹងពីសមត្ថភាពរបស់ខ្លួន និងចូលរួមក្នុងការប្រកួតប្រជែង។
លោក យូ សុភា ក៏បានសំណូមពរថា ប្រសិនជាដំណើរការប្រកួតប្រជែងមិនប្រែប្រួល អាចឱ្យបរទេសប្រកួតដូចឆ្នាំមុនៗ គួរមានជាការរៀបចំអំណោយបន្តិចបន្តួចចំពោះជនបរទេសរូបណាដែលសរសេរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធខ្មែរច្រើន មិនចាំបាច់សរសេរត្រូវទាំងអស់ក៏បាន ដើម្បីជាការលើកទឹកចិត្តមួយដល់ពួកគេ ជាកម្លាំងចិត្តឱ្យពួកគេចូលរួមនៅឆ្នាំបន្ទាប់ៗទៀត ហើយក៏ជាចំណុចមួយចូលរួមផ្សព្វផ្សាយវប្បធម៌ អក្សរសាស្ត្រជាតិទៅកាន់ឆាកអន្តរជាតិដែរ។

គួររម្លឹកថា សំណេរអង្គរ លើកទី២ រៀបចំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១២២០អង្គ/នាក់។ ការប្រកួតធ្វើឡើងរយៈពេល១ម៉ោង អំពី “សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌” ជាមួយគ្នានេះ សំណេរសរសេរតាមអាន លើកទី២ ត្រូវបានអានជូនបេក្ខជនប្រកួតប្រជែងដោយបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ។ ដោយឡែក ចំពោះអ្នកអានអត្ថបទ សំណេរអង្គរ លើកទី៣ ខាងមុខ នៅមិនទាន់បានជ្រើសរើសនៅឡើយទេ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


