Connect with us

ជីវិតកម្សាន្ដ

បេសកកម្មថ្មើរជើងទៅកាន់ខេត្តសៀមរាប របស់ កុយ អេនណា ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីសាធារណជន

បានផុស

នៅ

ថ្ងៃនេះជាថ្ងៃទី៤ ហើយ សម្រាប់ដំណើរថ្មើរជើងរបស់បវរកញ្ញាកម្ពុជាកញ្ញា កុយ​ អេនណា ទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋរស់នៅតាមភូមិស្រុកដែ ខណៈបេសកកម្មនេះ កំពុងធ្វើដំណើរបន្តពីស្រុកស្គន់ ខេត្តកំពង់ចាម នៅថ្ងៃទី០៧ កញ្ញានេះ។

ក្នុងដំណើរថ្មើរជើងលើកដំបូងទៅកាន់ខេត្តសៀមរាបក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កញ្ញា កុយ អេនណា ធ្លាប់បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលដៅធំ២ គឺផ្សារភ្ជាប់នូវការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ដែលឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ និងរៃអង្គាសថវិកាជួយកុមារ ​និងជនពិការ​ក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុយ អេនណា បញ្ជាក់ថា សម្រាប់មូលនិធិ និងថវិកាដែលប្រមូលបានពីសប្បុរសជន ខ្លួននឹងយកទៅជួយឧបត្ថម្ភនៅតាមមណ្ឌលកុមារកំព្រា និងជនពិការដែលជួបការខ្វះខាត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងព្រឹត្តិការណ៍នេះដែរ សប្បុរសជនទាំងអស់អាចចូលរួមគាំទ្រក្នុងគម្រោងរបស់ខ្លួនតាមរយៈការបរិច្ចាគថវិកា ខណៈបេសកកម្ម ចាប់ពីថ្ងៃដែលចេញដំណើរពីថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៥ រហូតដល់ថ្ងៃបញ្ចប់គោលដៅ នៅខេត្តសៀមរាប។

ជាមួយគ្នានេះដែរ កញ្ញា កុយ អេនណា ក៏ធ្លាប់បានអំពាវនាវបើកទទួលការសហការឧបត្ថម្ភចំពោះបណ្តាក្រុមហ៊ុនដែលមានបំណងចង់ចូលរួមគាំទ្រនៅក្នុងបេសកកម្មរបស់ខ្លួន អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ដោយកញ្ញាទទួលដោយស្ម័គ្រចិត្ត មិនថាថវិការឧបត្ថម្ភ ឬជាកន្លែងស្នាក់នៅអាហារដ្ឋាន (នៅតាមទីតាំងគោលដៅ ដែលនាងនឹងត្រូវសម្រាករហូតដល់ខេត្តសៀមរាប) ឬសម្ភារៈជំនួយដល់ការធ្វើដំណើរជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម