ព័ត៌មានអន្ដរជាតិ
លោក Macron តែងតាំងរដ្ឋមន្ត្រីការពារជាតិជានាយករដ្ឋមន្ត្រីថ្មី
ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារទី៩ខែកញ្ញាបានតែងតាំងរដ្ឋមន្ត្រីការពារជាតិ Sébastien Lecornu ជានាយករដ្ឋមន្ត្រីថ្មី ដោយណែនាំគាត់ឲ្យត្រូវស្វែងរកការឯកភាពគ្នាយ៉ាងឆាប់រហ័សលើកញ្ចប់ថវិកាជាតិ ខណៈដែលប្រទេសបារាំងកំពុងប្រឈមនឹងបំណុលកើនឡើង ភាពចលាចលសង្គម និងវិបត្តិអន្តរជាតិ។

លោក Lecornu វ័យ៣៩ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ប្រទេសបារាំងក្នុងប្រវត្តិសាស្ត្រទំនើប និងជានាយករដ្ឋមន្ត្រីទី៤ ដែលបម្រើការក្រោមការដឹកនាំរបស់លោក Macron ក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំ ដោយបានគូសបញ្ជាក់ពីការប្រែប្រួលនយោបាយដ៏វឹកវរក្រោមការគ្រប់គ្រងអាណត្តិទីពីររបស់លោកប្រធានាធិបតី Macron។ ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក Macron លោក Lecornu បានក្លាយជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ២០២២ និងជាស្ថាបត្យករនៃគម្រោងសាងសង់យោធារហូតដល់ឆ្នាំ២០៣០ ដែលមានតម្លៃ ៤១៣ពាន់លានអឺរ៉ូ (៤៣៥ពាន់លានដុល្លារ) ដែលគម្រោងនេះត្រូវបានជំរុញដោយបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ធ្លាប់ជាអតីតអ្នកអភិរក្សដែលបានចូលរួមជាមួយចលនាកណ្តាលរបស់លោក Macron ក្នុងឆ្នាំ២០១៧, លោក Lecornu បានសាងកេរ្តិ៍ឈ្មោះជាអ្នកចរចាប្រកបដោយប្រសិទ្ធភាព។ លោកបានជួយដឹកនាំ «ការជជែកដេញដោលដ៏អស្ចារ្យ» របស់លោក Macron ជាមួយពលរដ្ឋក្នុងអំឡុងពេលបាតុកម្ម Yellow Vest ហើយពីមុនធ្លាប់ធ្វើជារដ្ឋមន្ត្រីទំនាក់ទំនងក្រៅប្រទេស ជាកន្លែងដែលលោកបានផ្តល់ការពិភាក្សាស្តីពីស្វ័យភាពដល់តំបន់ Guadeloupe ចំពេលមានចលាចលហិង្សានៅឆ្នាំ២០២១។
ការឡើងតំណែងយ៉ាងឆាប់រហ័សនេះ កើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី François Bayrou និងរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក ត្រូវបានផ្តួលរំលំកាលពីថ្ងៃចន្ទនៅក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្តរបស់សភាលើវិធានការកាត់បន្ថយថវិកាជាតិ។ លោក Bayrou ដែលមានវ័យ៧៤ឆ្នាំ បានជជែកតវ៉ាអំពីការកាត់បន្ថយការចំណាយចំនួន ៤៤ពាន់លានអឺរ៉ូ ដើម្បីទប់ស្កាត់ឱនភាព និងបំណុលសាធារណៈរបស់ប្រទេសបារាំង ប៉ុន្តែសមាជិកសភាទាំងមកពីគណបក្សស្តាំជ្រុលនិយម និងគណបក្សឆ្វេងជ្រុលនិយមបានរួបរួមគ្នាប្រឆាំងនឹងលោក។ សម្ព័ន្ធទាំង២បានប្រឆាំងនឹងរដ្ឋបាលរបស់ប្រធានាធិបតី Emmanuel Macron ជាយូរណាស់មកហើយ។
បារាំងកំពុងប្រឈមមុខនឹងអស្ថិរភាពនយោបាយជាបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលថ្មីរបស់លោក Macron ក៏នឹងត្រូវជួបប្រទះបញ្ហាដូចគ្នានៅក្នុងការអនុម័តកញ្ចប់ថវិកាជាតិតាមរយៈសភាដែលសំឡេងបក្សប្រឆាំងមានចំនួនច្រើនជាង៕
ដោយ៖ ឈាង
ចុចអាន៖ នាយករដ្ឋមន្ត្រីបារាំង Bayrou ត្រូវបានបណ្តេញចេញ ក្រោយចាញ់ឆ្នោតផ្ដល់សេចក្ដីទុកចិត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


