សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង $៤២ ពាន់លាន នៅក្នុងរយៈពេល ៨ ខែ
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ការដោះដូរទំនិញកម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៤២ ពាន់លានដុល្លារ កើនឡើង ១៥,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជិត ៣៦,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៤២,១៥ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានចំនួនទឹកប្រាក់ ២០,១៨ ពាន់លានដុល្លារ កើនឡើង ១៤,៨% ចំណែកទំនិញនាំទំនិញចូល មានទឹកប្រាក់ ២១,៩៦ ពាន់លានដុល្លារ កើន ១៦,២%។
ទិន្នន័យខាងលើបង្ហាញថា តុល្យភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាពប្រមាណ ១,៧៨ ពាន់លានដុល្លារ កើនពីចំនួន ១,៣២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពោលគឺសម្ដេចបានធ្វើការងារទំនាក់ទំនងពាណិជ្ជកម្មយ៉ាងសកម្ម ដោយបានចេញដំណើរទៅអន្តរជាតិគ្រប់ប្រទេស ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា ធ្វើឱ្យការចាប់អារម្មណ៍គម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានកំណើនខ្ពស់ ដែលធ្វើឱ្យការផលិត កែច្នៃ និងនាំចូលវត្ថុធាតុដើម និងនាំចេញកើនឡើង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរការសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរទាំងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
លោកថា ការនាំចេញរបស់កម្ពុជា ទៅអាមេរិក និងអឺរ៉ុប នៅដំណើរការទៅតាមក្របខណ្ឌដែលបានអនុវត្តកន្លងមក មិនមានការប្រែប្រួលនោះទេ។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «សេដ្ឋកិច្ចកម្ពុជានៅតែដំណើរការ គ្រាន់តែយឺត ខ្ញុំគិតថា ស្ថានភាពពេលនេះ គឺល្អជាងពេលមានកូវីដ១៩ ដោយសារយើងមើលឃើញវិស័យពាណិជ្ជកម្ម ទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យនាំចេញរបស់កម្ពុជានៅតែដំណើរការប្រក្រតី»។
នៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញកម្ពុជាជាមួយអន្តរជាតិ មានចំនួន ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩% បើធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញមានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


