Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការចាប់អារម្មណ៍លើរូបថត ដែលប្រធានាធិបតី Lee និង J.Y. Park ថតជាប់មេក្រុម BTS

បានផុស

នៅ

បណ្ដុំរូបថតរបស់ប្រធានាធិបតី Lee Jae Myung និងតារាចម្រៀង J.Y. Park បាននិងកំពុងរីករាលដាលភ្លាមៗ ក្លាយជាការចាប់អារម្មណ៍ទូទាំងប្រទេសកូរ៉េ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថត​រូប​ក្នុង​កន្លែង​ថត​រូប​ដោយ​ប្រើ​ស៊ុម​រូបថត​ហត្ថលេខា​របស់ RM មេក្រុម BTS ក្នុង​រចនាប័ទ្ម​កាត់​បួន​ដ៏​ពេញ​និយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥស្សរជនសំខាន់ៗទាំងពីរត្រូវបានគេមើលឃើញថា បន្ទាប់ពីកម្មវិធីផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១ ខែតុលា ដោយមាននាយកប្រតិបត្តិកំពូលមកពីផលិតកម្មធំៗដូចជា HYBE, SM Entertainment និង YG Entertainment ចូលរួមជាសមាជិកផ្នែកឯកជន។ ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ ក៏បាន​ប្រកាស​ពី​ការ​បង្កើត​គណៈកម្មាធិកា​រ​ដែល​នឹង​ត្រូវ​ធ្វើ​ជា​សហប្រធាន​ដោយ​រដ្ឋមន្ត្រី Choi Hwi Young និង​ផលិតករ​តារា​ចម្រៀង J.Y. Park។

រូបថត​នោះ​ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ប្រធានាធិបតី​។ ក្រោយមក អ្នកលេងអ៊ីនធឺណិត ជាច្រើនបានបញ្ចេញមតិស្របគ្នាថា ទាំំងនេះគឺជារូបថតដែលមើលទៅដូចជាក្លែងក្លាយ។ ប៉ុន្តែ នេះគឺជាការពិតដែលថា លោកប្រធាធិបតីពិតជាបានថតស៊ុបគំរូដែលមាន RM ដែរ។ ជាក់ស្ដែង សូម្បីតែ RM ផ្ទាល់ បន្ទាប់​ពី​បាន​ឃើញភ្លាម ស្រាប់តែចូលទៅឆ្លើយ​តប​នៅ​លើ​វេទិកា​អ្នក​គាំទ្រ Weverse ដោយ​ការ​ភ្ញាក់​ផ្អើល​ សឹងមិនគួរឲ្យជឿថា នេះជាការពិតឡើយ។

យ៉ាងណាមិញ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ ប្រធានាធិបតី Lee Jae Myung បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ក្នុងការជួយដល់ឧស្សាហកម្មវប្បធម៌។

លោកបានមានប្រសាសន៍ថា «គណៈកម្មាធិការប្រធានាធិបតីស្តីពីការផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយ គឺជាវេទិកាសាធារណៈ និងឯកជន ដែលរួមបញ្ចូលគ្នានូវសមត្ថភាពគោលនយោបាយរបស់ក្រសួងនានា ជាមួយនឹងភាពច្នៃប្រឌិត និងអ្នកជំនាញនៃវិស័យឯកជន»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកស្រី Kim Keon Hee ក្លាយ​ជា​អតីត​ជំទាវទី​១​ ដែល​ចូល​សវនាការ ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម