សន្តិសុខសង្គម
សមត្ថកិច្ច ចុះពិនិត្យឆែកឆេរទីតាំងឃ្លាំងស្តុកជង្គង់មាន់ និងស្លាបមាន់ នាំចូលមកពីថៃ
កម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយ ក.ប.ប. បានចុះត្រួតពិនិត្យឆែកឆេរទីតាំងឃ្លាំងស្តុកទំនិញនាំចូលពីប្រទេសថៃ មានស្លាកយីហោក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯ.ក ដែលគេដឹងថា ជាឃ្លាំងរបស់ចែទូច។

ប្រតិបត្តិការនេះធើ្វឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ១៣២ ផ្លូវបេតុង ក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរសមត្ថកិច្ច បានរកឃើញជង្គង់មាន់ និងស្លាបមាន់ នាំចូលពីប្រទេសថៃជាច្រើន ហើយពុំទាន់ដឹងថា ជង្គង់មាន់ និងស្លាបមាន់ ទាំងនោះនាំចូលដោយស្របច្បាប់ និងមានគុណភាពត្រឹមត្រូវ ឬយ៉ាងណានោះទេ។


ការចុះត្រួតពិនិត្យឃ្លាំងជង្គង់មាន់ និងស្លាបមាន់ខាងលើ ត្រូវបានគេដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមពីការនាំចូលជង្គង់មាន់ និងស្លាបមាន់ពីប្រទេសថៃ។ ដែលគេសង្ស័យថា ជង្គង់មាន់ និងស្លាបមាន់ទាំងនោះ ពុំមានគុណភាព ដែលនាំមកចែកចាយនៅទីផ្សារនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ម្យ៉ាងទៀត ការនាំចូលជង្គង់មាន់នេះ ជាការគាំទ្រផលិតផលថៃ ខណៈពេលដែលថៃកំពុងតែឈ្លានពានមកលើប្រទេសកម្ពុជា។
គួរឱ្យដឹងថា បច្ចុប្បន្នកម្លាំងច្រមុះកំពុងធើ្វប្រតិបត្តិការត្រួតពិនិត្យនៅខាងក្នុងទីតាំងឃ្លាំងនៅឡើយ ចំពោះព័ត៌មានលម្អិតក្រុមការងារនឹងធើ្វបច្ចុប្បន្នភាពបន្តទៀត៕



អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


