ព័ត៌មានជាតិ
គ.ជ.ក.ប ទុកពេល ៣ថ្ងៃទៀតប៉ុណ្ណោះ ដល់បុគ្គលផ្សាយពាណិជ្ជកម្ម កែតម្រូវ ឱ្យស្របតាមច្បាប់
គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប.” នៅរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់សាធារណជន ពិសេស បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម បានជ្រាបថា ដើម្បីទប់ស្កាត់នូវសកម្មភាពប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែងប្រកបដោយសមធម៌ និងធានាការពារផល ប្រយោជន៍ អ្នកប្រើប្រាស់ គ.ជ.ក.ប. សូមក្រើនរំលឹកដល់ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារ នៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ឈរលើមូលដ្ឋាននេះ គ.ជ.ក.ប. ស្នើឱ្យ លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្តល់ឯកសារពាក់ព័ន្ធនឹងការផ្សាយ ពាណិជ្ជកម្ម ផ្តល់រង្វាន់ និងកែតម្រូវសកម្មភាព និងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របតាមខ្លឹមសារនៃច្បាប់ និង បទប្បញ្ញត្តិ ក្នុងរយៈពេល ៣ (បី) ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ។
ក្នុងករណីរកឃើញថា បុគ្គលណាមួយនៅតែប្រព្រឹត្តល្មើស ហើយមិនបានអនុវត្តតាមការណែនាំខាងលើ គ.ជ.ក.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ សង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នក ប្រើប្រាស់និងសង្គមជាតិទាំងមូល។
គួរបញ្ជាក់ថា កន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាប ការក្លែងបន្លំ “ក.ប.ប.” ដែលជាសេនាធិការនៃ គ.ជ.ក.ប. បានចេញសេចក្តីប្រកាសព័ត៌មាន ដោយទុករយៈពេល ៣០ (សាមសិប) ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) ដើម្បីកែតម្រូវ សកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
បន្ទាប់មក នៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ.ជ.ក.ប. ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ គ.ជ.ក.ប. នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រហូតមកដល់ពេលនេះ គ.ជ.ក.ប. តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ បានសង្កេតឃើញថា បុគ្គលផ្សាយ ពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មមួយចំនួន នៅតែមិនទាន់អនុវត្ត តាមខ្លឹមសារ នៃសេចក្តី ជូនដំណឹង របស់អគ្គនាយកដ្ឋាន ក.ប.ប. និងស្មារតីនៃកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅឡើយ។ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៅតែបន្តសកម្មភាពល្មើស ផ្សព្វផ្សាយ ពាណិជ្ជកម្ម របស់ខ្លួនតាមគ្រប់ប្រភេទ ទម្រង់ និងគ្រប់មធ្យោបាយ មានលក្ខណៈភូតកុហក បំភាន់ការពិត អាចធ្វើឱ្យ អ្នកប្រើប្រាស់ មានការយល់ច្រឡំអំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ប្រកប ដោយសុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវបានហាមឃាត់ ដោយច្បាប់ និង បទប្បញ្ញត្តិ ជាធរមាន ជាពិសេស ច្បាប់ ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


