Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ណែនាំកម្លាំងចុះបង្ក្រាបគ្រឿងញៀននិងបទល្មើសអនឡាញនក្នុងមូលដ្ឋាន

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។ ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ០៧ តុលា ២០២៥នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានថ្លែងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើផ្នែកសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺមន្រ្តីធ្វើការងារគ្រប់ជំពូកទាំងអស់រាប់បញ្ចូលទាំងការបង្ក្រាបបទល្មើសអនឡាញ ដើម្បីផលប្រយោជន៍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា៖«ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះទេអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវចុះបង្ក្រាបភ្លាម»។

បើតាមលោក ឃួង ស្រេង ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងយើងបង្ក្រាបបានប្រមាណ៨០% ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរី និងខុនដូ ដែលមានការសង្ស័យ។ បន្ថែមពីនេះ លោកបានក្រើនរំលឹកកម្លាំងទាំងអស់ នៅពេលចុះបង្ក្រាបត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់និងភាពច្បាស់លាស់។

លោកឃួង ស្រេង គូសបញ្ជាក់ថា៖« គ្រឿងញៀនគឺជាបញ្ហាដ៏ធំមួយ ដោយវាបាននឹងកំពុងចាក់គ្រឹះនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាប»។ ក្នុងន័យនេះ លោកស្នើឱ្យកងរាជអាវុធហត្ថ និងប៉ូលិស ត្រូវសហការគ្នាឱ្យបានល្អដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

បង្ក្រាបបទល្មើសបច្ចេកវិទ្យាកន្លងមក

បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ ក៏បានស្នើសុំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការគ្នាឱ្យបានល្អជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅពេលចុះបង្ក្រាបគ្រឿងញៀននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញម្តង៕

 ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម