សេចក្ដីជូនដំណឹង
ក្រុមហ៊ុន GC Realty ចុះកិច្ចព្រមព្រៀងជាដៃគូលក់ Master Agency ជាមួយគម្រោង L Tower Loft Condo ដើម្បីជំរុញការលក់
ក្រុមហ៊ុនអចលនទ្រព្យ GC Realty បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូលក់ Master Agency ជាមួយគម្រោង L Tower Loft Condo កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។ គោលបំណងនៃការចុះកិច្ចព្រមព្រៀងដៃគូរវាងក្រុមហ៊ុនទាំងពីរនេះ គឺដើម្បីជំរុញការលក់ និងធ្វើទីផ្សារដល់គម្រោងខុនដូ អិល ថៅវើ (L Tower Loft Condo) ឲ្យកាន់តែមានសក្តានុពល និងផ្ដល់ទំនុកចិត្តដល់អតិថិជនកាន់តែខ្លាំងក្លាថែមទៀត។

នៅក្នុងពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានរបស់លោក កាំង នីន នាយក និងដៃគូអាជីវកម្មក្រុមហ៊ុន GC Realty និងលោកស្រី ហេង មួយលាង នាយិកាប្រតិបត្តិក្រុមហ៊ុន L Village Co.Ltd។
លោកស្រី ហេង មួយលាង នាយិកាប្រតិបត្តិក្រុមហ៊ុន L Village Co.Ltd ថ្លែងថា គម្រោងខុនដូ L Tower Loft Condo ជាគម្រោងថ្មី ទាន់សម័យ ដែលមាន ២ជាន់ក្នុង ១យូនីត សាកសមបំផុតសម្រាប់ការរស់នៅតាមបែបសម័យបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សំណង់នៃគម្រោងនេះ មានគុណភាពល្អ តម្លៃសមរម្យ ហើយស្ថិតនៅទីតាំងមានសក្តានុពលខ្ពស់ ស្របតាមតម្រូវការអតិថិជនគ្រប់រូប។ ដូច្នេះ លោកស្រី ពិតជាមានក្ដីរីករាយក្នុងការសហការជាមួយក្រុមហ៊ុន ជីស៊ី រៀលធី។

ជាមួយគ្នានេះដែរ លោក កាង នីន នាយកក្រុមហ៊ុន ជីស៊ី រៀលធី លើកឡើងថា ក្រុមហ៊ុន ជីស៊ី រៀលធី គឺជាក្រុមហ៊ុនមួយឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យ ហើយមានបទពិសោធជាច្រើនឆ្នាំក្នុងការប្រឹក្សាយោបល់លើផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ។

លោក បន្តថា ក្រុមហ៊ុនមានភ្នាក់ងារលក់ជាច្រើននាក់ សុទ្ធតែមានបទពិសោធ និងមានជំនាញវិជ្ជាជីវៈដែលអាចជួយប្រឹក្សាដល់អតិថិជនក្នុងការជ្រើសរើសគម្រោងអចលនទ្រព្យទៅតាមតម្រូវការ ជាពិសេស ជួយសម្រួលដល់ការទិញលក់សម្រាប់ម្ចាស់គម្រោង និងអតិថិជន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភាគីទាំងសងខាង។ ជាងនេះទៅទៀត ក្រុមហ៊ុន ជីស៊ី រៀលធី មានអ្នកជំនាញផ្នែកទីផ្សារ ជួយជំរុញការផ្សព្វផ្សាយដល់អតិថិជន មានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សផងដែរ៕

អត្ថបទ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


