សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក សូមបដិសេធរាល់ការផ្សាយព័ត៌មានមិនពិតនានា
ផ្សារជីស៊ី អូរឫស្សី សូមជូនដំណឹងសាជាថ្មីដល់សាធារណជនជាថ្មីម្តងទៀត អោយបានជ្រាបថា ផ្សារយើងខ្ញុំនឹងធ្វើការបុកគ្រឺះការដ្ឋានសាងសង់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះពិតប្រាកដ។
កាលពីថ្ងៃទី ២៨ ខែឩសភាឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មេធាវីតំណាងអោយផ្សារ ជីស៊ី អូរឫស្សី បានចេញសេចក្តីបំភ្លីនិងប្រកាសព័ត៌មានម្តងហើយអំពីការផ្សាយ ព័ត៌មានមិនពិតមួយចំនួនដែល ធ្វើអោយប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន។ យើងខ្ញុំក៏សូមបំភ្លឺម្តងទៀតនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣នេះ។ ចំពោះពេលវេលានៃការប្រគល់តូបផ្សារ គឺធ្វើតាមរយៈ«កិច្ចសន្យាទិញ-លក់ អចលនវត្ថុ រវាង ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក(អ្នកលក់ ឬ អ្នកអភិវឌ្ឍអចលនវត្ថុ) និង អ្នកទិញ» ស្ថិតនៅប្រការ ៥.១៖ ការសាងសង់គម្រោង ត្រូវបញ្ចប់រួចរាល់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ (ហៅថា “កាលបរិច្ឆេទបញ្ចប់ការសាងសង់”)។

ទោះបីជាមាន បញ្ញតិ្តនេះក៏ដោយ អ្នកលក់ត្រូវមានរយៈពេលអនុគ្រោះ ចំនួន៦ (ប្រាំមួយ)ខែ ប្រតិទិន គិតចាប់ពីកាលបរិច្ឆេទបញ្ចប់ការសាងសង់ (ហៅថា“រយៈពេលអនុគ្រោះ” ) សម្រាប់ ការយឺតយ៉ាវក្នុងការបញ្ចប់ការសាងសង់អចលនវត្ថុ។ ដូច្នេះយើងខ្ញុំសូមបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ខុសពីកិច្ចិសន្យាទិញលក់។ យើងខ្ញុំក៏ស្វាគមន៍ចំពោះការជួបដោយផ្ទាល់ពីសំណាក់អតិថិជនដោយអស់លោកអ្នកភ្ជាប់ជាមួយកិច្ចសន្យាទិញ-លក់មកជាមួយមកកាន់ការិយាល័យយើងខ្ញុំ។
យើងខ្ញុំរីករាយក្នុងការជួបអតិថិជនទាំងអស់ប្រសិនបើលោកអ្នកមានសំនួរនានាពីគម្រោងយើងខ្ញុំឬការបកស្រាយនានាអំពីកិច្ចសន្យាទិញ-លក់។យើងខ្ញុំនឹងបំពេញតួនាទីក្នុង ការបញ្ចប់ការសាងសង់ផ្សារជីស៊ី អូរឫស្សីដែលមានចែងនៅក្នុងកិច្ចសន្យា។
ជាថ្មីម្តងទៀត ផ្សារជីស៊ី អូរឫស្សីនឹងបុកគ្រឺះការដ្ឋានសាងសង់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈពេលដែលក្រុមការងារកំពុងមមាញឹកក្នុងការរៀបចំកម្មវិធី។ ចំណែកកាលពីពេលថ្មីៗនេះ យើងខ្ញុំក៏បានរៀបចំកម្មវិធីបើកបំភ្លឺភ្លើងLight On Ceremony នៅល្ងាចថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអស់លោកអ្នកអញ្ជើញមកកាន់ការិយាល័យ យើងខ្ញុំ ដើម្បីប្រឹក្សាយោបល់នានា៕
សូមអរគុណ !


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


