ព័ត៌មានជាតិ
ឧប. វង្សី វិស្សុត ជំរុញរដ្ឋបាលខេត្តកំពង់ធំពង្រឹងភាពទាក់ទាញ ខណៈគម្រោងវិនិយោគជាង៨០០លានដុល្លារកំពុងដំណើរក្នុងខេត្ត
រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តកំពង់ធំពង្រឹងបន្ថែមទៀត ដើម្បីបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញវិនិយោគចូលមកកាន់តែច្រើនក្នុងខេត្ត ខណៈបច្ចុប្បន្នគម្រោងវនិយោគធំៗកំពុងដំណើរការជាបន្តបន្ទាប់ដែលមានតម្លៃជាង៨០០លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត មានប្រសាសន៍ថា ការយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ច សមិទ្ធកម្មការងារ ប្រព័ន្ធការងារ វិន័យ និងសមត្ថភាពការងារគឺជារឿងសំខាន់ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តកំពង់ធំ។
លោកបន្ថែមថា បច្ចុប្បន្នខេត្តកំពង់ធំកំពុងប្រែមុខមាត់ថ្មី និងកាន់តែអភិវឌ្ឍជឿនលឿនស្របតាមចក្ខុវិស័យរបស់សម្ដេចធិបតី លែងឱ្យខេត្តនេះទៅជាខេត្តទៅហួសមកហួសទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
បច្ចុប្បន្ននេះខេត្តកំពង់ធំកំពុងរៀបចំ និងដំណើរការជាបន្តបន្ទាប់នូវ សួនឧស្សាហកម្មចន្ទី សួនកសិ-ឧស្សាហកម្ម គម្រោងចិញ្ចឹមស្វា ៥០០លានដុល្លារអាម៉េរិក និងការចិញ្ចឹមខ្យងគជ់ ៣០០លានដុល្លារអាម៉េរិក ព្រមទាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ ដំឡូងមី ការចិញ្ចឹមត្រឹ និងចិញ្ចឹមគោយកទឹកដោះជាដើម។ ខេត្តកំពង់ធំក៏បានផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈការបន្តអនុវត្តផែនការរៀបចំយន្តការអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ដែលទើបទទួលបានការសម្រេចពីសម្តេចធិបតី ដោយផ្ដោតការរៀបចំ និងអនុវត្តនូវគម្រោងអាទិភាពទាំង៤ ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរណ៍ក្រុងស្ទឹងសែន។

ក្នុងឱកាសនេះផងដែរលោកឧបនាយករដ្ឋមន្ត្រីបានជំរុញដល់រដ្ឋបាលខេត្តកំពង់ធំឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលមានប្រជាជនប្រមាណ ៧៣% កំពុងប្រកបរបរ និងពឹងផ្អែកលើវិស័យកសិកម្មនេះតាមរយៈការរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្មខេត្តកំពង់ធំឆ្នាំ២០២៦-២០៣០ ដោយមានការកំណត់ទិសដៅ និងគោលដៅច្បាស់លាស់លើកសិផលសំខាន់ៗ ព្រមទាំងត្រូវយកចិត្តទុកដាក់លើការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាព និងការធ្វើពាណិជ្ជូបនីយកម្ម ពិសេសធាតុចូលកសិកម្ម ដូចជាជី ពូជស្រូវ និងឡសម្ងួត ព្រមទាំងការរិះរកវិធីបញ្ចុះតម្លៃជួលដីស្រែ ព្រោះកសិករដែលជាអ្នកជួលត្រូវរងហានិភ័យគ្រប់បែបយ៉ាង និងត្រូវពង្រឹងសហគមន៍កសិកម្មទំនើប និងកសិកម្មតាមកិច្ចសន្យាជាដើម៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


