ព័ត៌មានជាតិ
រដ្ឋផ្អាកទទួលពាក្យសុំបង្កើតស្ថានីយប្រេងថ្មីជាបណ្ដោះអាសន្នដើម្បីទុកពេលពិនិត្យបញ្ញត្តិបច្ចេកទេសឡើងវិញ
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ធនៈថ្មីជាបណ្ដោះអាសន្ន ដើម្បីពិនិត្យ និងកែសម្រួលបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពឡើងវិញ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៣ ខែមករា រដ្ឋមន្រ្តីរ៉ែ និងថាមពលលោក កែវ រតនៈ បានសម្រេចផ្អាកការផ្ដល់សិទ្ធិស្នើសុំបង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ទនៈថ្មីចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីទុកពេលសិក្សារៀបចំលក្ខណៈបច្ចេកទេសសុវត្ថិភាពសម្រាប់ការសាងសង់ស្ថានីយឡើងវិញ និងកំណត់គោលការណ៍ណែនាំថ្មីៗក្នុងការអនុញ្ញាតឱ្យបង្កើតស្ថានីយ។

ដោយឡែកសម្រាប់ស្ថានីយដែលមានស្រាប់ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព ការបន្តសុពលភាព ផ្ទេរសិទ្ធិ និងការកែសម្រួលស្ថានីយជាធម្មតា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


