វប្បធម៌ ជំនឿ
ជួបហេតុភេទ ៥ នេះ ចាស់ៗថា ជាប្រផ្នូលនាំសុខសប្បាយពេញទាំងគ្រួសារ
ទាំងនេះជាប្រផ្នូលចំនួន ៥ ដែលបុរាណជឿថា បានជួបកាលណានាំលាភសំណាងចូលគ្រួសារកាលណោះ!
១. សំបុកពីងពាង

ផ្ទុយពីជំនឿបច្ចុប្បន្នដែលថា សំបុកពីងពាងនាំមកនូវភាពស្មុគស្មាញ វាត្រូវបានបុព្វបុរសជឿថា សំបុកពីងពាងនាំមកនូវសំណាងល្អជារៀងរហូត។ ផែនការនានានឹងវិវត្តទៅជាផ្លែផ្កា ហើយឧបសគ្គដែលរារាំងគម្រោងនឹងត្រូវរលាយ។ គេជឿថា សត្វពីងពាងនឹងទាក់ទាញឲ្យមានអាហារបរិបូណ៌ និងលុយហូរហៀរ!
២. ជួបជាមួយពស់

ជួបជាមួយពស់ ជាសញ្ញាមួយទៀតនៃសំណាងល្អ។ មិនថានៅក្នុងសួនច្បារ ក្នុងផ្ទះរឺក្រៅផ្ទះទេ ប្រសិនបើបើបានជួបជាមួយពស់ នោះមានន័យថា មានអ្វីមួយរឬនរណាម្នាក់ដែលសំខាន់កំពុងតែចូលមកក្នុងជីវិតរបស់អ្នក។ តាមជំនឿបុរាណ គេមិនឲ្យអ្នកធ្វើបាបឬសម្លាប់ពស់នៅពេលជួបនឹងវានោះទេ ព្រោះថាវានឹងរត់គេចដោយឯកឯង នៅពេលវាជួបនឹងអ្នក។ ចាស់ៗនិយាយថា ពស់ពិសកាន់តែច្រើន សំណាងល្អកាន់តែកើតមាន។ រីឯស្តេចពស់វែកត្រូវបានគេពិពណ៌នាថា ជាពស់មានសំណាងល្អបំផុត។ គេថា នៅពេលណាអ្នកសម្លាប់ពស់ នោះនឹងឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់អ្នក។
៣. សត្វប្រចៀវសង់សំបុកនៅក្នុងផ្ទះ

នេះជាសូចនាករដ៏មានឥទ្ធិពលបំផុតមួយដែលគ្រួសារហៀបនឹងក្លាយជាអ្នកមាន។ ជនជាតិចិនចាត់ទុកសត្វប្រចៀវជានិមិត្តរូបនៃទ្រព្យសម្បត្តិដ៏សំបូរបែប។ ពួកគេជឿថា សត្វប្រចៀវធ្វើសំបុកតែនៅក្នុងកន្លែងដែលមានអំណោយផលល្អប៉ុណ្ណោះ។ ដូច្នេះ ក្រោយឃើញមានសត្វប្រចៀវមកធ្វើសំបុកនៅក្នុងផ្ទះ សូមសប្បាយចិត្តចុះ ព្រោះជាប្រផ្នូលនាំសំណាងល្អមកកាន់ក្រុមគ្រួសារ។
៤. ទទួលបានប្រាក់នៅថ្ងៃពេញបូរមី

វាជាសញ្ញាប្រាកដថា អ្នកនឹងទទួលបានតែសេចក្ដីសុខសប្បាយ និងប្រាក់កើនឡើងជាហូរហែរ។ ប្រសិននរណាម្នាក់សងបំណុលដែលជំពាក់ ឬមានអ្នកផ្ដល់ប្រាក់ជំនួយផ្សេងៗក្ដី នៅថ្ងៃពេញបូរមី គេមានជំនឿថា លុយនោះ ជាលុយលាភ ដែលនាំឲ្យអ្នកជួបតែសំណាងល្អគ្រប់ៗពេល។
៥. បក្សីធ្លាក់លើក្បាល

មនុស្សជាច្រើនជឿថា នេះជាសញ្ញាសំខាន់នៃទ្រព្យសម្បត្តិមកពីស្ថានសួគ៌។ ពេលបក្សីហើរមកផ្ទះ ហើយចាប់ផ្តើមធ្វើសំបុកនៅជុំវិញផ្ទះ នោះជានិមត្តរូបនៃការនាំមកនូវដំណឹងល្អនិងឱកាសល្អនានា។ បក្សីត្រូវបានគេនិយាយថា ជាអ្នកការពារនិងអ្នកថែរក្សាដ៏មានឥទ្ធិពល ដែលសូម្បីតែសត្វក្អែកក៏ត្រូវបានគេជឿថា ជាអ្នកនាំសាររបស់ព្រះផងដែរ។ ដូច្នេះ ប្រសិនឃើញមានបក្សីមកក្រវែលផ្ទះ សូមស្វាគមន៍ពួកវាចុះ!
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


