វប្បធម៌ ជំនឿ
សត្វវារឬរត់កាត់មុខរថយន្ត តាមជំនឿជាប្រផ្នូលប្រាប់រឿងហេតុមុន?
កាលនៅក្មេងយើងគ្រប់គ្នាប្រហែលជាបានឮរឿងរ៉ាវពីជីដូនជីតា ឬចាស់ៗតែងដំណាលប្រាប់ អំពីជំនឿបុរាណដូចជាការហាមនេះនោះ ឬបើមានអ្វីមួយប៉ះលើខ្លួន ដូចមកតឿនសតិឬបញ្ជាក់ឲ្យបានដឹងមុនជាក់ជាមិនខានទេ។
ទន្ទឹមនោះ ប្រសិនបើមានសត្វរត់នៅពីមុខឡាន ចាស់ៗពីដើមលោកជឿថា ជាប្រផ្នូលអាចកើតឡើងលើម្ចាស់យានយន្តនោះមិនខាន។
១ សត្វពស់លូនកាត់មុខរថយន្ត

មនុស្សខ្លះប្រហែលជាមិនគិតអ្វីទាំងអស់។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលគិតថា ពស់លូនកាត់មុខរថយន្តនឹងនាំសំណាងល្អដល់ម្ចាស់យានយន្ត។ ជាពិសេសរឿងលុយកាក់ និងពានរង្វាន់ផ្សេងៗ ដូច្នេះប្រសិនបើអ្នកឃើញសត្វពស់លូនកាត់មុខរថយន្ត សូមកុំភ័យស្លន់ស្លោ ចូរអត់ធ្មត់ ហើយរង់ចាំឲ្យពស់វារកាត់តាំដំណើរចុះ។
២ អណ្តើកវារមុខឡាន

អណ្ដើកគឺជាសត្វដែលនាំមកនូវសំណាងល្អ។ ប៉ុន្តែប្រសិនបើមានអណ្ដើកវារនៅខាងមុខឡាន អ្នកគួរតែទៅធ្វើបុណ្យ ឬថ្វាយចង្ហាន់ដល់ព្រះសង្ឃ នោះអាចជួយសម្រាលរាល់សំណាងអាក្រក់ និងទុក្ខព្រួយចេញពីខ្លួនមិនខាន។
៣ ត្រកួតវារកាត់មុខឡាន

បើសិនមានសត្វត្រកួតលូនកាត់មុខរថយន្ត យោងទៅតាមជំនឿគឺបញ្ជាក់ពី “លុយកាក់និងមាស” ជាពិសេសរឿងបានទ្រព្យសម្បត្តិ ហើយក៏ជួយសម្រាលទុក្ខសោកផ្សេងៗ។ ខណៈអ្នកបានជួបនូវរឿងមិនល្អ ក្នុងជីវិតមួយនេះ។
៤ ឆ្កែរត់កាត់ពីមុខឡាន

បើតាមជំនឿ ប្រសិនបើមានមានឆ្កែរត់កាត់មុខឡានយើង ទោះជាឆ្កែវង្វេងឬមកពីណា នោះមានន័យថា មាននរណាម្នាក់នឹងនាំមកនូវបញ្ហា ឬគួរប្រយ័ត្នចំពោះការសម្លុតធ្វើបាប ប៉ុន្តែប្រសិនបើឆ្កែមានម្ចាស់ វាមានន័យថា អ្នកក្រោមបង្គាប់ឬគ្រួសារនឹងនាំមកនូវបញ្ហាសម្រាប់អ្នកទៅវិញ។ ទោះយ៉ាងណាក៏ដោយ រាល់ពេលដែលឆ្កែរត់នៅពីមុខ យើងតែងតែឃើញគ្រោះថ្នាក់កើតឡើង។ ដោយសារឆ្កែនេះមានភាពរហ័សរហួន និងរត់លឿន ជាហេតុធ្វើឲ្យរថយន្តដែលបើកបរឈប់ហ្វ្រាំងនិងបង្កគ្រោះថ្នាក់ទាំងមនុស្ស និងសត្វ។
៥ គោរត់កាត់មុខឡាន

ជាការពិតណាស់ បើយើងបើកបរតាមសហគមន៍ ឬតាមវាលស្រែ ប្រាកដជាមានឱកាសឃើញសត្វគោរត់ ឬដើរពីមុខរថយន្ត។ តាមជំនឿគេជឿថា បើគោកាត់មុខឡាន អាចមានបញ្ហាក្នុងការងារ ឬប្រហែលជាមានការយល់ច្រឡំជាមួយចៅហ្វាយឬមានការខ្វែងគំនិតគ្នា។ សំខាន់បំផុត ត្រូវប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលនឹងកើតឡើងនៅជុំវិញដូចគ្នា។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាជំនឿតពីចាស់ៗមកតែប៉ុណ្ណោះ! ការជឿឬមិនជឿ គឺអាស្រ័យលើសិទ្ធបុគ្គលរបស់មិត្តអ្នកអាន ពីជំនឿដែលគ្រូបង្ហាញដូចខាងលើនេះ៕
គ្រូ ណុប
ចុចអាន៖អប្បិយជំនឿ ពីការបីឆ្មាសម្បុរបីឡើងផ្ទះថ្មី
ចុចអាន៖គោលការណ៍ហុងស៊ុយ ៩ ប្រភេទ ជួយម្ចាស់ផ្ទះ មានតែរឿងសុភមង្គល និងបង្កើនលុយកាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


